Facebook Instagram Linkedin Mail Telegram Twitter Youtube
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
ស្វែងរក
24 C
Phnom Penh
Saturday ទី​24 January ឆ្នាំ​2026
Facebook Instagram Linkedin Mail Telegram Twitter Youtube
ចូល
សូម​ស្វាគមន៍​! ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក
ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក​? ទទួល​ជំនួយ
ឯកជនភាព
ស្រោចស្រង់​ពាក្យសម្ងាត់
ស្រោចស្រង់​ពាក្យ​សម្ងាត់​របស់​អ្នក
ពាក្យ​សម្ងាត់ នឹង​ត្រូវ​ផ្ញើ​ទៅ​អ្ន​​ក​។
Tech Khmer Tech Khmer
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
គេហទំព័រ ដំណឹង កុំ​ឲ្យ​ច្រឡំ! ក្រសួង​មហាផ្ទៃ​ប្រាប់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​១០
  • ដំណឹង
  • សន្តិសុខឌីជីថល
  • បណ្ដាញ​សង្គម (Social Media)

កុំ​ឲ្យ​ច្រឡំ! ក្រសួង​មហាផ្ទៃ​ប្រាប់​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​១០

គណនី និង​ទំព័រ​ហ្វេសប៊ុក​ទាំង ១០ ដែល​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ទទួល​បាន​សញ្ញា​ធីក​ពណ៌​ខៀវ​ជា​សម្គាល់​នេះ ស្ថិត​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ចំនួន​៦។

ដោយ
 ឫទ្ធិស័ក្តិ
-
ថ្ងៃទី​27 October ឆ្នាំ​2018
2721
ចែក​រំលែក
Facebook
Twitter
Pinterest
WhatsApp
Linkedin
Telegram
Email
Print
LINE
    ទំព័រ​ហ្វេសប៊ុក (Verified Facebook Page) ផ្លូវការ​របស់​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​កម្ពុជា។
    ទំព័រ​ហ្វេសប៊ុក (Verified Facebook Page) ផ្លូវការ​របស់​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋាភិបាល​កម្ពុជា។

    ដោយសារ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) កំពុង​តែ​ពេញ​និយម​នៅ​លើ​សកលលោក រួម​ទាំង​កម្ពុជា ផង​នោះ បាន​ធ្វើ​ឲ្យ​បណ្ដាញ​នេះ​ក្លាយ​ជា​កន្លែង​ដែល​ស្ទើរ​តែ​ជា​ប្រភព​ព័ត៌មាន​ដ៏​សម្បូរ​បែប​ដែល​មាន​ទាំង​ពិត និង​មិន​ពិត​នៅ​លាយឡំ​គ្នា។

    ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

    Loading...

    ជន​ខិលខូច​មួយ​ចំនួន បាន​ប្រើ​ឥទ្ធិពល​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្សពួក ដោយ​ក្លែង​បន្លំ​គណនី​ហ្វេសប៊ុក ឬ​ទំព័រ​ហ្វេសប៊ុក​អ្នក​ដទៃ​ទៅ​ឆបោក ឬ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​មួយ​នេះ​យល់​ច្រឡំ។

    សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

    នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ បាន​បិទ​គណនី និង​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន ដោយ​រក​ឃើញ​ថា​ជា​គណនី និង​ទំព័រ​ក្លែងក្លាយ។ ទន្ទឹម​នឹង​នេះ ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ច្បាស់លាស់​ជូន​សាធារណជន ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ជាក់​គណនី និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ (Verified Facebook Page) ដែល​មាន​សញ្ញា​ធីក​ពណ៌​ខៀវ​នៅ​ជាប់​នឹង​ឈ្មោះ​គណនី និង​ទំព័រ​ហ្វេសប៊ុក​ចំនួន ១០ ជា​សម្គាល់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​វែបសាយ (website) របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា។

    មាតិកា

    Toggle
    • អាន​អត្ថបទ​ផ្សេង​ទៀត៖
    • គណនី និង​ទំព័រ​ហ្វេសប៊ុក​ទាំង ១០ ដែល​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ទទួល​បាន​សញ្ញា​ធីក​ពណ៌​ខៀវ​ជា​សម្គាល់​នេះ ស្ថិត​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ចំនួន​៦ រួម​មាន៖

    អាន​អត្ថបទ​ផ្សេង​ទៀត៖

    • ក្រសួង​មហាផ្ទៃ បិទ​ទំព័រ​ហ្វេសប៊ុក​ក្លែងក្លាយ​មួយ​ចំនួន
    • ៣​ចំណុច អ្នក​គួរ​ធ្វើ​ភ្លាម បើ​សង្ស័យ​ថា​គណនី​ហ្វេសប៊ុក​របស់​អ្នក​ត្រូវ​បាន​គេ​លួច hack
    • Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

    គណនី និង​ទំព័រ​ហ្វេសប៊ុក​ទាំង ១០ ដែល​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ជាមួយ​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ទទួល​បាន​សញ្ញា​ធីក​ពណ៌​ខៀវ​ជា​សម្គាល់​នេះ ស្ថិត​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ចំនួន​៦ រួម​មាន៖

    1. ទំព័រ​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ ឈ្មោះ “ក្រសួង​មហាផ្ទៃ Ministry of Interior Cambodia” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/ministry.interior/
    2. ទំព័រ​ផ្លូវការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈ្មោះ “ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ Ministry of Economy and Finance” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/ministry.economy.finance/
    3. ទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/
    4. ទំព័រ​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ឈ្មោះ “អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ – General Department of National Treasury” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/treasury.gov.kh/
    5. ទំព័រ​ផ្លូវការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឈ្មោះ “អគ្គនាយកដ្ឋាន​ពន្ធដារ General Department of Taxation” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/cambodiataxation/
    6. ទំព័រ​ផ្លូវការ​របស់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “អ៊ិត សំហេង -Ith Sam heng” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/ithsamheg/
    7. ទំព័រ​ផ្លូវការ​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ឈ្មោះ “Hun Manet” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/
    8. ទំព័រ​ផ្លូវការ​របស់​ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ឈ្មោះ “Vong Bunintreavuth” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/
    9. ទំព័រ​ផ្លូវការ​របស់​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/pichsophoan1/
    10. ទំព័រ​ផ្លូវការ​របស់​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឈ្មោះ “HENG Sour” និង​មាន​អាសយដ្ឋាន៖ https://www.facebook.com/hengsour4all/
    ទំព័រ​ហ្វេសប៊ុក (Facebook Page) ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ។
    ទំព័រ​ហ្វេសប៊ុក (Facebook Page) ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ។

    ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ខាង​លើ នាយកដ្ឋាន​ព័ត៌មានវិទ្យា ក៏​កំពុង​តែ​បន្ត​បញ្ជាក់​អត្តសញ្ញាណ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត​ដែរ ដើម្បី​កុំ​ឲ្យ​សាធារណជន​ភ័ន្ត​ច្រឡំ និង​ជៀស​ផុត​ពី​អំពើ​ឆបោក​ផ្សេងៗ។

    ក្រសួង​មហាផ្ទៃ បន្ថែម​ទៀត​ថា នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​ភាព​អសកម្មភាព​រាល់​បទល្មើស​តាម​បណ្ដាញ​សង្គម និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ជូន​ពលរដ្ឋ​ផង​ដែរ។

    សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..!

    កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

    Comments

    • ស្លាក
    • Facebook Account
    • Facebook Page
    • Hun Manet
    • គណនី​ហ្វេសប៊ុក
    • ទំព័រ​ហ្វេសប៊ុក
    ចែក​រំលែក
    Facebook
    Twitter
    Pinterest
    WhatsApp
    Linkedin
    Telegram
    Email
    Print
    LINE
       ឫទ្ធិស័ក្តិ
       ឫទ្ធិស័ក្តិ
      លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។

      អត្ថបទ​​ទាក់ទងអត្ថបទ​ផ្សេង​ទៀត​ពី​អ្នកនិពន្ធ

      ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ។

      បែកធ្លាយ​ទិន្នន័យ​ប្រមាណ ៥៣៣​លាន​គណនី​ហ្វេសប៊ុក​រួម​មាន​កម្ពុជា​ដែរ

      Facebook CEO Mark Zuckerberg

      Facebook លុប​ចោល​គណនី​ក្លែងក្លាយ​ជាង ៥​ពាន់​លាន​គណនី​ក្នុង​ឆ្នាំ​២០១៩

      សារ​រូបភាព​ក្លែងក្លាយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ (Photo Screenshot)

      អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​បដិសេធ​សារ​រូបភាព​ភ្ជាប់​សំរាម​រាយប៉ាយ

      Techkhmer.net

      ផ្សាយ​ពាណិជ្ជកម្ម

      អត្ថបទ​ថ្មីៗ

      ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

      ថ្ងៃទី​26 January ឆ្នាំ​2025

      កម្មវិធី​ឈែត CoolApp បង្កើត​ដោយ​កូន​ខ្មែរ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ

      ថ្ងៃទី​21 June ឆ្នាំ​2024

      គន្លឹះ ៧ ជួយ​កុំ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ក្ដៅ​ខ្លាំង​នេះ

      ថ្ងៃទី​24 April ឆ្នាំ​2024

      ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

      ថ្ងៃទី​8 March ឆ្នាំ​2024

      ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

      ថ្ងៃទី​3 February ឆ្នាំ​2024
      Loading...

      អត្ថបទ​សម្រាំង

      ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

      ថ្ងៃទី​29 August ឆ្នាំ​2019
      ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

      ថ្ងៃទី​16 August ឆ្នាំ​2019
      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

      ថ្ងៃទី​28 July ឆ្នាំ​2019

      អត្ថបទ​ពេញ​និយម

      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

      ថ្ងៃទី​2 March ឆ្នាំ​2018
      រូប​ទី​១ កម្មវិធី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត។

      វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ

      ថ្ងៃទី​9 October ឆ្នាំ​2017
      របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

      របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

      ថ្ងៃទី​17 December ឆ្នាំ​2019

      ប្រភេទ​ពេញ​និយម

      • ដំណឹង233
      • សន្តិសុខឌីជីថល127
      • បណ្ដាញ​សង្គម (Social Media)86
      • ទូរស័ព្ទ84
      • Apple59
      • Android57
      • ហេគឃីង (Hacking)46
      • អុីនធឺណិត (Internet)44
      • ទូរស័ព្ទ (Smart Phone)40
      Tech Khmer
      អំពី​គេហទំព័រ
      Tech khmer ​គេហទំព័រ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ អាន​បន្ថែម...
      ទាក់ទង​មក​យើង:
      តាម​យើង
      Facebook Instagram Linkedin Mail Telegram Twitter Youtube
      • ការងារ
      • អំពី​យើង
      • ទាក់ទង​យើង​ខ្ញុំ
      • ឯកជនភាព
      • លក្ខខណ្ឌ​ប្រើប្រាស់

      រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ២០១៧ TECH KHMER | អភិវឌ្ឍន៍ ICT Consulting & Solution

      error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!
      រឿង​រ៉ាវ​ជា​ច្រើន​ទៀត
      Facebook CEO Mark Zuckerberg

      Facebook លុប​ចោល​គណនី​ក្លែងក្លាយ​ជាង ៥​ពាន់​លាន​គណនី​ក្នុង​ឆ្នាំ​២០១៩

       ឫទ្ធិស័ក្តិ - ថ្ងៃទី​14 November ឆ្នាំ​2019
      ទំព័រ​ហ្វេសប៊ុក (Facebook Page)

      របៀប​ដក​ទំព័រ​ហ្វេសប៊ុក (Facebook Page) ចេញ​ពី​ការ​គ្រប់គ្រង​របស់​អ្នក

      ជុំ រ៉ាស៊ី - ថ្ងៃទី​30 October ឆ្នាំ​2018