Facebook Instagram Linkedin Mail Telegram Twitter Youtube
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
ស្វែងរក
25.4 C
Phnom Penh
Friday ទី​14 November ឆ្នាំ​2025
Facebook Instagram Linkedin Mail Telegram Twitter Youtube
ចូល
សូម​ស្វាគមន៍​! ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក
ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក​? ទទួល​ជំនួយ
ឯកជនភាព
ស្រោចស្រង់​ពាក្យសម្ងាត់
ស្រោចស្រង់​ពាក្យ​សម្ងាត់​របស់​អ្នក
ពាក្យ​សម្ងាត់ នឹង​ត្រូវ​ផ្ញើ​ទៅ​អ្ន​​ក​។
Tech Khmer Tech Khmer
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
គេហទំព័រ ដំណឹង Password អ្នក​ប្រើ Facebook រាប់​លាន​ត្រូវ​បាន​រក្សា​ទុក​ជា​ទម្រង់​អាន​បាន
  • ដំណឹង
  • សន្តិសុខឌីជីថល
  • បណ្ដាញ​សង្គម (Social Media)

Password អ្នក​ប្រើ Facebook រាប់​លាន​ត្រូវ​បាន​រក្សា​ទុក​ជា​ទម្រង់​អាន​បាន

ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​របស់​ហ្វេសប៊ុក​កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ។

ដោយ
 ឫទ្ធិស័ក្តិ
-
ថ្ងៃទី​22 March ឆ្នាំ​2019
4181
ចែក​រំលែក
Facebook
Twitter
Pinterest
WhatsApp
Linkedin
Telegram
Email
Print
LINE
    ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក (Facebook's Account Password)។
    ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក (Facebook's Account Password)។

    ពាក្យ​សម្ងាត់​ (Password) របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រាប់​រយ​លាន​គណនី ត្រូវ​បាន​រក​ឃើញ​ថា​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន (Plain Text) ដែល​មិន​បាន​ធ្វើ​កូដនីយកម្ម (Encrypted) មុន​នឹង​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ឡើយ (Database)។

    ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

    Loading...

    ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ប្រកាស​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ នេះ​ថា ក្រុមហ៊ុន​បាន​រក​ឃើញ​ពាក្យ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន (readable) នៅ​ក្នុង​ប្រព័ន្ធ​រក្សា​ទិន្នន័យ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន។ ការ​រក​ឃើញ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​របស់​ហ្វេសប៊ុក​កាល​ពី​ខែ​មករា កន្លង​ទៅ​នេះ។

    ទោះ​យ៉ាង​ណា ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ជួសជុល​នូវ​បញ្ហា​នេះ​រួចរាល់​ហើយ និង​ដើម្បី​ជា​ការ​ប្រុងប្រយ័ត្ន ក្រុមហ៊ុន​នឹង​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ដែល​រងគ្រោះ​ក្នុង​ករណី​នេះ។

    នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ហ្វេសប៊ុក​ដដែល ឲ្យ​ដឹង​ទៀត​ថា ពាក្យ​សម្ងាត់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន​នោះ ពុំ​មាន​អ្នក​ខាង​ក្រៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​មើល​ឃើញ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ក៏​រក​មិន​ឃើញ​ភស្តុតាង​ណា​មួយ​រហូត​ដល់​ថ្ងៃ​នេះ ដែល​ថា​បុគ្គលិក​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​រំលោភ​បំពាន ឬ accessed ទៅ​កាន់​ពាក្យ​សម្ងាត់​នោះ​ឡើយ។

    ក្រុមហ៊ុន​ប៉ាន់ស្មាន​ថា ករណី​នេះ​អាច​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ Facebook Lite រាប់​រយ​លាន​គណនី អ្នក​ប្រើប្រាស់ Facebook រាប់​សិប​លាន​គណនី និង​អ្នក​ប្រើប្រាស់ Instagram រាប់​សិប​ពាន់​គណនី។

    ក្រុមហ៊ុន​អះអាង​ថា នៅ​ពេល​អ្នក​ប្រើប្រាស់​បង្កើត​គណនី​ភ្លាម គឺ​ហ្វេសប៊ុក​នឹង​ធ្វើ​កូដនីយកម្ម​ពាក្យ​សម្ងាត់​នោះ សូម្បី​តែ​បុគ្គលិក​ក្រុមហ៊ុន​ក៏​មិន​អាច​មើល​ឃើញ​ដែរ ដោយ​ក្រុមហ៊ុន​ប្រើ​បច្ចេកទេស និង function ដើម្បី​ជំនួស​ពាក្យ​សម្ងាត់​ពិត​របស់​អ្នក​ប្រើប្រាស់​ដោយ​សំណុំ​នៃ​តួ​អក្សរ​ចៃដន្យ​វិញ។

    ទោះ​បី​ជា​ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា​ពាក្យ​សម្ងាត់​ទាំងនោះ​មិន​បាន​លេច​ធ្លាយ​ទៅ​ខាង​ក្រៅ​ក៏ដោយ ប៉ុន្តែ Tech Khmer លើក​ទឹក​ចិត្ត​លោក​អ្នក​សូម​ប្រញាប់​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ថ្មី​ដើម្បី​សុវត្ថិភាព​គណនី​ហ្វេសប៊ុក និង​គណនី Instagram របស់​លោក​អ្នក។

    អត្ថបទ​ទាក់ទង

    ពាក្យ​សម្ងាត់ (password) របស់​អ្នក​មាន​សុវត្ថិភាព​ខ្ពស់​ឬ​នៅ?

    សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

    កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

    Comments

    • ស្លាក
    • facbook account
    • facebook
    • Instagram
    • Password
    • គណនី​ហ្វេសប៊ុក
    • ពាក្យ​សម្ងាត់
    • ហ្វេសប៊ុក
    ចែក​រំលែក
    Facebook
    Twitter
    Pinterest
    WhatsApp
    Linkedin
    Telegram
    Email
    Print
    LINE
       ឫទ្ធិស័ក្តិ
       ឫទ្ធិស័ក្តិ
      លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។

      អត្ថបទ​​ទាក់ទងអត្ថបទ​ផ្សេង​ទៀត​ពី​អ្នកនិពន្ធ

      Lock Facebook Profile ធ្វើ​អី? ដើម្បី​អ្វី? ជំពាក់​លុយ​គេ​មែន? មាន​ពិរុទ្ធ​មែន? ឬ​មាន​រឿង​លាក់បាំង​មែន?

      ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Lock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

      Techkhmer.net

      ផ្សាយ​ពាណិជ្ជកម្ម

      អត្ថបទ​ថ្មីៗ

      ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

      ថ្ងៃទី​26 January ឆ្នាំ​2025

      កម្មវិធី​ឈែត CoolApp បង្កើត​ដោយ​កូន​ខ្មែរ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ

      ថ្ងៃទី​21 June ឆ្នាំ​2024

      គន្លឹះ ៧ ជួយ​កុំ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ក្ដៅ​ខ្លាំង​នេះ

      ថ្ងៃទី​24 April ឆ្នាំ​2024

      ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

      ថ្ងៃទី​8 March ឆ្នាំ​2024

      ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

      ថ្ងៃទី​3 February ឆ្នាំ​2024
      Loading...

      អត្ថបទ​សម្រាំង

      ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

      ថ្ងៃទី​29 August ឆ្នាំ​2019
      ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

      ថ្ងៃទី​16 August ឆ្នាំ​2019
      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

      ថ្ងៃទី​28 July ឆ្នាំ​2019

      អត្ថបទ​ពេញ​និយម

      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

      ថ្ងៃទី​2 March ឆ្នាំ​2018
      រូប​ទី​១ កម្មវិធី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត។

      វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ

      ថ្ងៃទី​9 October ឆ្នាំ​2017
      របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

      របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

      ថ្ងៃទី​17 December ឆ្នាំ​2019

      ប្រភេទ​ពេញ​និយម

      • ដំណឹង233
      • សន្តិសុខឌីជីថល127
      • បណ្ដាញ​សង្គម (Social Media)86
      • ទូរស័ព្ទ84
      • Apple59
      • Android57
      • ហេគឃីង (Hacking)46
      • អុីនធឺណិត (Internet)44
      • ទូរស័ព្ទ (Smart Phone)40
      Tech Khmer
      អំពី​គេហទំព័រ
      Tech khmer ​គេហទំព័រ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ អាន​បន្ថែម...
      ទាក់ទង​មក​យើង:
      តាម​យើង
      Facebook Instagram Linkedin Mail Telegram Twitter Youtube
      • ការងារ
      • អំពី​យើង
      • ទាក់ទង​យើង​ខ្ញុំ
      • ឯកជនភាព
      • លក្ខខណ្ឌ​ប្រើប្រាស់

      រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ២០១៧ TECH KHMER | អភិវឌ្ឍន៍ ICT Consulting & Solution

      error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!
      រឿង​រ៉ាវ​ជា​ច្រើន​ទៀត
      Facebook CEO Mark Zuckerberg

      Facebook លុប​ចោល​គណនី​ក្លែងក្លាយ​ជាង ៥​ពាន់​លាន​គណនី​ក្នុង​ឆ្នាំ​២០១៩

       ឫទ្ធិស័ក្តិ - ថ្ងៃទី​14 November ឆ្នាំ​2019
      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

       ឫទ្ធិស័ក្តិ - ថ្ងៃទី​2 March ឆ្នាំ​2018