Facebook Instagram Linkedin Mail Telegram Twitter Youtube
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
ស្វែងរក
25.8 C
Phnom Penh
Wednesday ទី​10 December ឆ្នាំ​2025
Facebook Instagram Linkedin Mail Telegram Twitter Youtube
ចូល
សូម​ស្វាគមន៍​! ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក
ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក​? ទទួល​ជំនួយ
ឯកជនភាព
ស្រោចស្រង់​ពាក្យសម្ងាត់
ស្រោចស្រង់​ពាក្យ​សម្ងាត់​របស់​អ្នក
ពាក្យ​សម្ងាត់ នឹង​ត្រូវ​ផ្ញើ​ទៅ​អ្ន​​ក​។
Tech Khmer Tech Khmer
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
គេហទំព័រ ដំណឹង ដាក់​ប្រូហ្វាល់​រូប​ស្រី​ស្អាត​ឆាត​ដូរ​រូប​អាក្រាត​រួច​គំរាម​ទារ​លុយ ត្រូវ​បាន​ឃាត់​ខ្លួន
  • ដំណឹង

ដាក់​ប្រូហ្វាល់​រូប​ស្រី​ស្អាត​ឆាត​ដូរ​រូប​អាក្រាត​រួច​គំរាម​ទារ​លុយ ត្រូវ​បាន​ឃាត់​ខ្លួន

ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នេះ បន្ទាប់​ពី​ជន​សង្ស័យ​គំរាម​ទារ​ប្រាក់​ពី​ជន​រងគ្រោះ ហើយ​បើ​ជន​រងគ្រោះ​មិន​ព្រម​ផ្ញើ​ឲ្យ​ទេ នោះ​ជន​សង្ស័យ​នឹង​បង្ហោះ​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ​ដែល​ជន​សង្ស័យ​បោកប្រាស់​បាន​ពី​ជន​រងគ្រោះ ទៅ​ឲ្យ​បង​ប្អូន​សាច់ញាតិ​បាន​ឃើញ។

ដោយ
 ឫទ្ធិស័ក្តិ
-
ថ្ងៃទី​15 November ឆ្នាំ​2018
5227
ចែក​រំលែក
Facebook
Twitter
Pinterest
WhatsApp
Linkedin
Telegram
Email
Print
LINE
    ជន​សង្ស័យ​ដែល​គំរាម​ទារ​ប្រាក់​តាម​ហ្វេសប៊ុក (Facebook)។ Photo/ACCP
    ជន​សង្ស័យ​ដែល​គំរាម​ទារ​ប្រាក់​តាម​ហ្វេសប៊ុក (Facebook)។ Photo/ACCP

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​គំរាម​យក​ប្រាក់​ពី​ជន​រងគ្រោះ ដោយ​ព្រមាន​បង្ហោះ​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ​នៅ​លើ​បណ្ដាញ​សង្គម។

    ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

    Loading...

    ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នេះ បន្ទាប់​ពី​ជន​សង្ស័យ​គំរាម​ទារ​ប្រាក់​ពី​ជន​រងគ្រោះ ហើយ​បើ​ជន​រងគ្រោះ​មិន​ព្រម​ផ្ញើ​ឲ្យ​ទេ នោះ​ជន​សង្ស័យ​នឹង​បង្ហោះ​រូបភាព និង​វីដេអូ​អាក្រាត​របស់​ជន​រងគ្រោះ​ដែល​ជន​សង្ស័យ​បោកប្រាស់​បាន​ពី​ជន​រងគ្រោះ ទៅ​ឲ្យ​បង​ប្អូន​សាច់ញាតិ​បាន​ឃើញ។

    សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook Page) នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ បាន​បង្កើត​គណនី​ហ្វេសប៊ុក (Facebook Account) ក្លែងក្លាយ​ជាច្រើន ដោយ​ដាក់​រូបភាព​ប្រូហ្វាល់ (Profile Picture) ជា​រូប​ស្រី​ស្អាត រួច​ស្នើសុំ​ធ្វើ​ជា​មិត្តភ័ក្ដិ​ទៅ​កាន់​ជន​រងគ្រោះ (request friends) និង​ផ្ញើ​សារ (Chat) ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា​ក្នុង​គោល​បំណង​ផ្លាស់ប្ដូរ​រូប​អាក្រាត។

    សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

    បន្ទាប់​ពី​បាន​រូបភាព​អាក្រាត​ពី​ជន​រងគ្រោះ​ហើយ ជន​សង្ស័យ​ក៏​ប្រើប្រាស់​រូបភាព​ទាំងនោះ​ដើម្បី​គំរាម​ជន​រងគ្រោះ​ឲ្យ​ផ្ញើ​ប្រាក់​ឲ្យ​គេ ហើយ​បើ​ជន​រងគ្រោះ​មិន​ព្រម​ផ្ញើ​ឲ្យ​ទេ នោះ​គេ​នឹង​បង្ហោះ​រូបភាព និង​វីដេអូ​ទៅ​ឲ្យ​បង​ប្អូន​សាច់ញាតិ​ឲ្យ​បាន​ឃើញ។

    សារ​នៅ​ក្នុង​ប្រអប់​សារ​ហ្វេសប៊ុក។ Photo/ACCP
    សារ​នៅ​ក្នុង​ប្រអប់​សារ​ហ្វេសប៊ុក។ Photo/ACCP

    នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា រំឭក​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន និង​កុំ​ទទួល​យក​មិត្តភ័ក្ដិ (accept friends) ណា​ដែល​យើង​មិន​ស្គាល់។ នាយកដ្ឋាន​បញ្ជាក់​ថា ជន​អគតិ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម គឺ​អាច​ប្រើប្រាស់​គណនី​ក្លែងក្លាយ​ដើម្បី​បោកប្រាស់ និង​គំរាម​ទារ​ប្រាក់​ពី​លោក​អ្នក។

    កាល​ពី​ដើម​ឆ្នាំ​២០១៨ (២៨ កុម្ភៈ ២០១៨) នាយកដ្ឋាន​ក៏​បាន​ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា​ការ​បោកប្រាស់​តាម​បណ្ដាញ​សង្គម ឬ​ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ជាដើម អាច​ដាក់​ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចាប់​ពី​ម៉ោង ៨​ព្រឹក–៥​រសៀល។

    មាតិកា

    Toggle
    • លោក​អ្នក​អាច​ទាក់ទង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាម​រយៈ៖
    • ចុច​អាន​អត្ថបទ៖

    លោក​អ្នក​អាច​ទាក់ទង​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​តាម​រយៈ៖

    • ទូរស័ព្ទ៖ ០២៣ ៧២៦ ៨២២
    • ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ៖ ១១៧ ឬ ១១៨
    • អាសយដ្ឋាន៖ ក្រសួង​មហាផ្ទៃ អគារ L តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

    ដូច្នេះ សូម​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត និង​ត្រូវ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ មុន​នឹង​ជឿ​លើ​បុគ្គល​ណា​មួយ​ដែល​ផ្ញើ​សារ​ឲ្យ​លោក​អ្នក​ធ្វើ​អ្វី​មួយ​ដើម្បី​ពួក​គេ ឧទាហរណ៍​ដូចជា​ករណី​ខាង​លើ ឬ​ករណី​ជន​ខិលខូច​បន្លំ​ឲ្យ​លោក​អ្នក​ផ្ញើ​លេខ​កូដ​សម្ងាត់​នៃ​គណនី​អនឡាញ​ណា​មួយ (Online) ឬ​ក៏​ស្នើ​ឲ្យ​លោក​អ្នក​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ​ជាដើម។

    គណនី​ហ្វេសប៊ុក​ដាក់​រូប​ស្រី​ស្អាត។ Photo/ACCP
    គណនី​ហ្វេសប៊ុក​ដាក់​រូប​ស្រី​ស្អាត។ Photo/ACCP

    ចុច​អាន​អត្ថបទ៖

    • ចាក់​សោ facebook ថែម​មួយ​ជាន់​ទៀត​មិន​ឲ្យ Hackers លួច​បាន
    • Authy App កម្មវិធី​បង្កើន​សុវត្ថិភាព​សម្រាប់​គណនី​លើ​អនឡាញ
    • ចាក់​សោ Gmail Account ថែម​មួយ​ជាន់​ទៀត​ជាមួយ Authy 2FA App
    • របៀប​ឆែក​មើល​ថា​តើ​មាន​គេ​លួច​ចូល​មើល​គណនី​ហ្វេសប៊ុក​ឬ​អត់

    សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក។ សូម​អរគុណ..!

    កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

    Comments

    • ស្លាក
    • ACCP
    • facebook
    • Fake Account
    • Fraud
    • គំរាម​ទារ​ប្រាក់​តាម​ហ្វេសប៊ុក
    • បោកប្រាស់​តាម​ហ្វេសប៊ុក
    ចែក​រំលែក
    Facebook
    Twitter
    Pinterest
    WhatsApp
    Linkedin
    Telegram
    Email
    Print
    LINE
       ឫទ្ធិស័ក្តិ
       ឫទ្ធិស័ក្តិ
      លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។

      អត្ថបទ​​ទាក់ទងអត្ថបទ​ផ្សេង​ទៀត​ពី​អ្នកនិពន្ធ

      Lock Facebook Profile ធ្វើ​អី? ដើម្បី​អ្វី? ជំពាក់​លុយ​គេ​មែន? មាន​ពិរុទ្ធ​មែន? ឬ​មាន​រឿង​លាក់បាំង​មែន?

      ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Lock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

      Techkhmer.net

      ផ្សាយ​ពាណិជ្ជកម្ម

      អត្ថបទ​ថ្មីៗ

      ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

      ថ្ងៃទី​26 January ឆ្នាំ​2025

      កម្មវិធី​ឈែត CoolApp បង្កើត​ដោយ​កូន​ខ្មែរ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ

      ថ្ងៃទី​21 June ឆ្នាំ​2024

      គន្លឹះ ៧ ជួយ​កុំ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ក្ដៅ​ខ្លាំង​នេះ

      ថ្ងៃទី​24 April ឆ្នាំ​2024

      ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

      ថ្ងៃទី​8 March ឆ្នាំ​2024

      ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

      ថ្ងៃទី​3 February ឆ្នាំ​2024
      Loading...

      អត្ថបទ​សម្រាំង

      ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

      ថ្ងៃទី​29 August ឆ្នាំ​2019
      ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

      ថ្ងៃទី​16 August ឆ្នាំ​2019
      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

      ថ្ងៃទី​28 July ឆ្នាំ​2019

      អត្ថបទ​ពេញ​និយម

      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

      ថ្ងៃទី​2 March ឆ្នាំ​2018
      រូប​ទី​១ កម្មវិធី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត។

      វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ

      ថ្ងៃទី​9 October ឆ្នាំ​2017
      របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

      របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

      ថ្ងៃទី​17 December ឆ្នាំ​2019

      ប្រភេទ​ពេញ​និយម

      • ដំណឹង233
      • សន្តិសុខឌីជីថល127
      • បណ្ដាញ​សង្គម (Social Media)86
      • ទូរស័ព្ទ84
      • Apple59
      • Android57
      • ហេគឃីង (Hacking)46
      • អុីនធឺណិត (Internet)44
      • ទូរស័ព្ទ (Smart Phone)40
      Tech Khmer
      អំពី​គេហទំព័រ
      Tech khmer ​គេហទំព័រ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ អាន​បន្ថែម...
      ទាក់ទង​មក​យើង:
      តាម​យើង
      Facebook Instagram Linkedin Mail Telegram Twitter Youtube
      • ការងារ
      • អំពី​យើង
      • ទាក់ទង​យើង​ខ្ញុំ
      • ឯកជនភាព
      • លក្ខខណ្ឌ​ប្រើប្រាស់

      រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ២០១៧ TECH KHMER | អភិវឌ្ឍន៍ ICT Consulting & Solution

      error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!
      រឿង​រ៉ាវ​ជា​ច្រើន​ទៀត

      ក្រុមហ៊ុន Facebook បញ្ឈប់​គម្រោង AI បន្ទាប់​ពី​បច្ចេកវិទ្យា​នេះ​អាច​បង្កើត​ភាសា​ដោយ​ខ្លួន​ឯង

       ឫទ្ធិស័ក្តិ - ថ្ងៃទី​31 July ឆ្នាំ​2017
      ពាក្យ​សម្ងាត់​គណនី​ហ្វេសប៊ុក (Facebook's Account Password)។

      Password អ្នក​ប្រើ Facebook រាប់​លាន​ត្រូវ​បាន​រក្សា​ទុក​ជា​ទម្រង់​អាន​បាន

       ឫទ្ធិស័ក្តិ - ថ្ងៃទី​22 March ឆ្នាំ​2019