Facebook Instagram Linkedin Mail Telegram Twitter Youtube
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
ស្វែងរក
29.3 C
Phnom Penh
Saturday ទី​24 January ឆ្នាំ​2026
Facebook Instagram Linkedin Mail Telegram Twitter Youtube
ចូល
សូម​ស្វាគមន៍​! ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក
ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក​? ទទួល​ជំនួយ
ឯកជនភាព
ស្រោចស្រង់​ពាក្យសម្ងាត់
ស្រោចស្រង់​ពាក្យ​សម្ងាត់​របស់​អ្នក
ពាក្យ​សម្ងាត់ នឹង​ត្រូវ​ផ្ញើ​ទៅ​អ្ន​​ក​។
Tech Khmer Tech Khmer
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
គេហទំព័រ ដំណឹង បែកធ្លាយ​ទិន្នន័យ​ប្រមាណ ៥៣៣​លាន​គណនី​ហ្វេសប៊ុក​រួម​មាន​កម្ពុជា​ដែរ
  • ដំណឹង
  • សន្តិសុខឌីជីថល
  • បណ្ដាញ​សង្គម (Social Media)
  • អុីនធឺណិត (Internet)

បែកធ្លាយ​ទិន្នន័យ​ប្រមាណ ៥៣៣​លាន​គណនី​ហ្វេសប៊ុក​រួម​មាន​កម្ពុជា​ដែរ

ដោយ
ជុំ រ៉ាស៊ី
-
ថ្ងៃទី​4 April ឆ្នាំ​2021
2589
ចែក​រំលែក
Facebook
Twitter
Pinterest
WhatsApp
Linkedin
Telegram
Email
Print
LINE
    ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ។
    ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ។

    ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣​លាន​គណនី​បែកធ្លាយ​នៅ​លើ​វេទិកា​អ៊ីនធឺណិត ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​អះអាង​ថា​ជា​ទិន្នន័យ​ចាស់​ច្រើន​ឆ្នាំ​មក​ហើយ។

    ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

    Loading...

    សារព័ត៌មាន RT របស់​រុស្ស៊ី ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២១ នេះ​ឱ្យ​ដឹង​ថា ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​បែកធ្លាយ​នោះ​រួមមាន​ឈ្មោះ​ពេញ លេខ​ទូរស័ព្ទ Facebook ID អ៊ីមែល និង​ប្រវត្តិរូប​សង្ខេប ហើយ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចំនួន ១០៦​ប្រទេស។ ប្រទេស​ដែល​ប៉ះពាល់​ច្រើន​ជាង​គេ​គឺ សហរដ្ឋ​អាមេរិក ដែល​មាន​ជាង ៣២​លាន​គណនី។ ចំណែកឯ​ប្រទេស​អង់គ្លេស មាន​ប្រមាណ ១១​លាន​គណនី និង​ឥណ្ឌា មាន​ប្រមាណ ៦​លាន​គណនី។

    ចំពោះ​ប្រទេស​កម្ពុជា​វិញ​ក៏​មាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​បញ្ជី​ទិន្នន័យ​បែកធ្លាយ​នោះ​ដែរ។ យោង​តាម​ឯកសារ​ដែល​បង្ហោះ​នៅ​លើ​គណនី Twitter របស់​អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធឺណិត លោក Alon Gal ឱ្យ​ដឹង​ថា គណនី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា ដែល​បែកធ្លាយ​មាន​ប្រមាណ ២៨៣៨​គណនី។

    របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android) – Tech Khmer
    ការ​ថែរក្សា​សុវត្ថិភាព​លើ​គណនី​ហ្វេសប៊ុក (Facebook Account) គឺ​ប្រៀប​បាន​នឹង​ការ​ថែរក្សា​សុវត្ថិភាព​របស់​មនុស្ស​យើង​ម្នាក់ៗ​ដែរ ពីព្រោះ​ម្ចាស់​គណនី​នីមួយៗ​ប្រាកដ​ណាស់​មិន​ចង់​ឱ្យ​អ្នក​ណា​ម្នាក់​រំខាន​ដោយ​ការ​លួច​ចូល​ទៅ​ក្នុង​គណនី​របស់​ខ្លួន​ឡើយ។

    ទោះជាយ៉ាងណា ក្រុមហ៊ុន​ហ្វេសប៊ុក​ថា​មិន​គួរ​ព្រួយ​បារម្ភ​ពេក​នោះ​ទេ ដោយ​ហេតុ​ថា​ទិន្នន័យ​ទាំងនោះ​ជា​ទិន្នន័យ​ចាស់​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ទិន្នន័យ​ផ្នែក​ខ្លះ​ក៏​ធ្លាប់​ត្រូវ​បាន​ប្រកាស​បែកធ្លាយ​រួច​ដែរ។

    អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក អ្នកស្រី Liz Bourgeois បញ្ជាក់​នៅ​លើ​គណនី Twitter របស់​អ្នកស្រី​ថា ទិន្នន័យ​ទាំងនោះ​ជា​ទិន្នន័យ​ចាស់​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ឆ្នាំ​២០១៩ ហើយ​ក្រុមហ៊ុន​បាន​ជួសជុល​ចំណុច​ងាយ​រងគ្រោះ​ដែល​អនុញ្ញាត​ឱ្យ​ហេគឃឺ​ទាញ​យក​ទិន្នន័យ​រួចរាល់​ហើយ​នៅ​ខែ​សីហា ក្នុង​ឆ្នាំ​ដដែល​នោះ។

    ផ្ទុយ​ពី​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធឺណិត​ដែល​បាន​រកឃើញ​ទិន្នន័យ​បែកធ្លាយ​នេះ លោក Alon Gal ជឿជាក់​ថា​ស្ថានភាព​ជាក់ស្ដែង​ប្រហែល​មិន​ដូច​ការ​អះអាង​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​នោះ​ទេ។ លោក​ថា​ទិន្នន័យ​ទាំងនោះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​ហេគឃឺ ដើម្បី​បន្លំ​ជា​អ្នក​ប្រើប្រាស់​ពិតប្រាកដ​ក្នុង​សកម្មភាព​បោកប្រាស់​នានា។ លោក​បារម្ភ​ថា ទិន្នន័យ​ឯកជន​ដូចជា​លេខ​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រាប់​លាន​នាក់ អាច​នឹង​ត្រូវ​ក្រុម​ខិលខូច​ប្រើប្រាស់​ក្នុង​សកម្មភាព​ឆបោក​ជាដើម។

    កាល​ពី​ចុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ហ្វេសប៊ុក​ត្រូវ​បាន​បង្ខំ​ឱ្យ​សុំ​ទោស បន្ទាប់​ពី​មាន​កំហុស​នៅ​ក្នុង software របស់​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឱ្យ​ភាគី​ទី​បី​អាច​ចូល​មើល​រូបថត​មនុស្ស​ជិត ៧​លាន​នាក់។ ហេតុការណ៍​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ក្រុម​ហេគឃឺ​បាន​ចូល​មើល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ចំនួន ២៩​លាន​គណនី។

    Password អ្នក​ប្រើ Facebook រាប់​លាន​ត្រូវ​បាន​រក្សា​ទុក​ជា​ទម្រង់​អាន​បាន – Tech Khmer
    ពាក្យ​សម្ងាត់ (Password) របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រាប់​រយ​លាន​គណនី ត្រូវ​បាន​រក​ឃើញ​ថា​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទម្រង់​អាច​អាន​បាន (Plain Text) ដែល​មិន​បាន​ធ្វើ​កូដនីយកម្ម (Encrypted) មុន​នឹង​រក្សា​ទុក​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ឡើយ (Database)។

    បន្ទាប់​មក​ទៀត​នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ ទិន្នន័យ​ដែល​មាន​ផ្ទុក​ព័ត៌មាន​លម្អិត និង​កំណត់ត្រា​របស់​មនុស្ស​ជាង ៤៩​លាន​នាក់​ត្រូវ​បាន​បែកធ្លាយ​ដោយ​ក្រុមហ៊ុន​ទីផ្សារ​ឥណ្ឌា ខណៈ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ដដែល លេខ​ទូរស័ព្ទ​ប្រហែល ៤១៩​លាន​លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​នៅ​ក្នុង​គណនី​ហ្វេសប៊ុក ត្រូវ​បាន​ទុក​ដោយ​មិន​បាន​ការពារ​នៅ​លើ​ម៉ាស៊ីន​មេ (Server)៕

    Facebook លុប​ចោល​គណនី​ក្លែងក្លាយ​ជាង ៥​ពាន់​លាន​គណនី​ក្នុង​ឆ្នាំ​២០១៩ – Tech Khmer
    ហ្វេសប៊ុក (Facebook) លុប​ចោល​គណនី​ក្លែងក្លាយ (Fake Account) ​ជាង ៥​ពាន់​លាន​គណនី​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ ព្រម​ទាំង​លុប​រូបភាព​រាប់​រយ​លាន​រូបភាព​ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​លើ​កុមារ និង​រូបភាព​ទាក់ទង​នឹង​អំពើ​អត្តឃាត។

    Comments

    • ស្លាក
    • data leaked
    • facebook
    • Facebook Account
    • Vulnerability
    • គណនី​ហ្វេសប៊ុក
    • បែកធ្លាយ
    • ហ្វេសប៊ុក
    ចែក​រំលែក
    Facebook
    Twitter
    Pinterest
    WhatsApp
    Linkedin
    Telegram
    Email
    Print
    LINE
      ជុំ រ៉ាស៊ី
      ជុំ រ៉ាស៊ី
      លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!
      Facebook Mail Skype Telegram

      អត្ថបទ​​ទាក់ទងអត្ថបទ​ផ្សេង​ទៀត​ពី​អ្នកនិពន្ធ

      Lock Facebook Profile ធ្វើ​អី? ដើម្បី​អ្វី? ជំពាក់​លុយ​គេ​មែន? មាន​ពិរុទ្ធ​មែន? ឬ​មាន​រឿង​លាក់បាំង​មែន?

      ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Lock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

      Techkhmer.net

      ផ្សាយ​ពាណិជ្ជកម្ម

      អត្ថបទ​ថ្មីៗ

      ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

      ថ្ងៃទី​26 January ឆ្នាំ​2025

      កម្មវិធី​ឈែត CoolApp បង្កើត​ដោយ​កូន​ខ្មែរ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ

      ថ្ងៃទី​21 June ឆ្នាំ​2024

      គន្លឹះ ៧ ជួយ​កុំ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ក្ដៅ​ខ្លាំង​នេះ

      ថ្ងៃទី​24 April ឆ្នាំ​2024

      ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

      ថ្ងៃទី​8 March ឆ្នាំ​2024

      ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

      ថ្ងៃទី​3 February ឆ្នាំ​2024
      Loading...

      អត្ថបទ​សម្រាំង

      ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

      ថ្ងៃទី​29 August ឆ្នាំ​2019
      ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

      ថ្ងៃទី​16 August ឆ្នាំ​2019
      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

      ថ្ងៃទី​28 July ឆ្នាំ​2019

      អត្ថបទ​ពេញ​និយម

      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

      ថ្ងៃទី​2 March ឆ្នាំ​2018
      រូប​ទី​១ កម្មវិធី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត។

      វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ

      ថ្ងៃទី​9 October ឆ្នាំ​2017
      របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

      របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

      ថ្ងៃទី​17 December ឆ្នាំ​2019

      ប្រភេទ​ពេញ​និយម

      • ដំណឹង233
      • សន្តិសុខឌីជីថល127
      • បណ្ដាញ​សង្គម (Social Media)86
      • ទូរស័ព្ទ84
      • Apple59
      • Android57
      • ហេគឃីង (Hacking)46
      • អុីនធឺណិត (Internet)44
      • ទូរស័ព្ទ (Smart Phone)40
      Tech Khmer
      អំពី​គេហទំព័រ
      Tech khmer ​គេហទំព័រ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ អាន​បន្ថែម...
      ទាក់ទង​មក​យើង:
      តាម​យើង
      Facebook Instagram Linkedin Mail Telegram Twitter Youtube
      • ការងារ
      • អំពី​យើង
      • ទាក់ទង​យើង​ខ្ញុំ
      • ឯកជនភាព
      • លក្ខខណ្ឌ​ប្រើប្រាស់

      រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ២០១៧ TECH KHMER | អភិវឌ្ឍន៍ ICT Consulting & Solution

      error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!
      រឿង​រ៉ាវ​ជា​ច្រើន​ទៀត
      ហ្វេសប៊ុក (Facebook)។

      Facebook, Instagram និង WhatsApp គាំង​មិន​ដំណើរការ​ទូទាំង​ពិភពលោក

       ឫទ្ធិស័ក្តិ - ថ្ងៃទី​14 March ឆ្នាំ​2019
      Microsoft Patch Tuesday

      Update Windows ជា​បន្ទាន់ ព្រោះ Hackers អាច​វាយ​ប្រហារ​ម៉ាស៊ីន​អ្នក​តាម​ចំណុច​ខ្សោយ​ថ្មី

       ឫទ្ធិស័ក្តិ - ថ្ងៃទី​12 June ឆ្នាំ​2019