វិធានការបង្ការការបោកបញ្ឆោតលួចគណនីនិងទំព័រហ្វេសប៊ុក ព្រមទាំងព័ត៌មានគណនីធនាគារ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីចុងខែកក្កដា ជូនដំណឹងដល់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (facebook) និងអ្នកប្រកបអាជីវកម្មអនឡាញ ឱ្យប្រុងប្រយ័ត្នលើករណីក្រុមចោរបច្ចេកវិទ្យាដែលគេហៅថា ហេគឃ័រ (hackers) លួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានទាក់ទងនឹងគណនីធនាគារ។
ប្រុងប្រយ័ត្ន! ទំព័រក្លែងជាកម្មវិធី Messenger បន្លំលួចគណនីហ្វេសប៊ុក
នៅពេលថ្មីៗនេះ ក្រុមការងារថិចខ្មែរ (TECH KHMER) សង្កេតឃើញមានផេកមួយចំនួនទើបតែបង្កើតឡើងថ្មីៗនៅចុងខែមេសា នេះ ហើយមាន Boost Page ផង បានបន្លំឈ្មោះស្រដៀងនឹងឈ្មោះកម្មវិធី Messenger របស់ហ្វេសប៊ុក ដោយជំរុញឱ្យអ្នកប្រើប្រាស់ចុចអាប់ដេត (update) កម្មវិធី Messenger។
ទំព័រហ្វេសប៊ុកទាំងនោះមានឈ្មោះដូចជា "Messenger ubdate" និងមានទំព័រជាភាសាខ្មែរមួយទៀតសរសេរថា "ធ្វើបច្ចុប្បន្នភាព" ដោយមានដាក់ឡូហ្គូ (logo) នៃកម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក...
របៀបដាក់ពាក្យបណ្ដឹងពីការលួចគណនីហ្វេសប៊ុកឬឆបោកតាមអនឡាញទៅ ACCP
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCP) ប្រកាសទទួលពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួលដល់ជនរងគ្រោះ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ផង។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកថា ដើម្បីសម្រួលក្នុងការដាក់ពាក្យបណ្ដឹង និងអនុវត្តតាមសារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្កើតវីដេអូណែនាំខ្លីមួយមានរយៈពេលជាង ២នាទី ណែនាំពីរបៀបដាក់ពាក្យបណ្ដឹងដល់ពលរដ្ឋដែលរងគ្រោះពីការបោកបញ្ឆោតតាមរយៈអនឡាញ ឬទូរស័ព្ទ មានដូចជា៖
ការលួចយកគណនីបណ្ដាញសង្គមដើម្បីយកទៅបោកប្រាស់ការបោកបញ្ឆោតតាមរយៈការវេរលុយនិងបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀត។
វិធីដាក់ពាក្យបណ្ដឹង៖
បំពេញពាក្យបណ្ដឹងដែលអ្នកអាចទាញយកពីតំណភ្ជាប់នេះ https://bit.ly/ACCPKHភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសូមថតរូបផ្ទាល់ជាមួយឯកសារនេះភ្ជាប់មកជាមួយនូវរូបភាព Screenshot ទាក់ទងនឹងការបោកបញ្ឆោត។
បន្ទាប់ពីអ្នកបានប្រមូលឯកសារទាំងបីរួចហើយ...
បែកធ្លាយទិន្នន័យប្រមាណ ៥៣៣លានគណនីហ្វេសប៊ុករួមមានកម្ពុជាដែរ
ទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ប្រមាណ ៥៣៣លានគណនីបែកធ្លាយនៅលើវេទិកាអ៊ីនធឺណិត ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុនហ្វេសប៊ុកអះអាងថាជាទិន្នន័យចាស់ច្រើនឆ្នាំមកហើយ។
សារព័ត៌មាន RT របស់រុស្ស៊ី ចុះផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះឱ្យដឹងថា ទិន្នន័យរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបែកធ្លាយនោះរួមមានឈ្មោះពេញ លេខទូរស័ព្ទ Facebook ID អ៊ីមែល និងប្រវត្តិរូបសង្ខេប ហើយប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសចំនួន ១០៦ប្រទេស។ ប្រទេសដែលប៉ះពាល់ច្រើនជាងគេគឺ សហរដ្ឋអាមេរិក ដែលមានជាង ៣២លានគណនី។ ចំណែកឯប្រទេសអង់គ្លេស...
ប្រយ័ត្នចាញ់បោកជនខិលខូចលួចយកគណនីឬផេកហ្វេសប៊ុកតាម Link
នៅពេលថ្មីៗនេះមានការចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) អំពីការព្រមានមួយរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា App Service ដែលគេជឿថាជាគណនីបោកបញ្ឆោតដោយបន្លំជាក្រុមការងារសន្តិសុខរបស់ក្រុមហ៊ុនហ្វេសប៊ុក។
គណនី App Service នេះបានចែករំលែក (share) នូវផេកល្បីៗជាច្រើននៅកម្ពុជាទៅលើគណនីរបស់ខ្លួន ហើយសរសេរសារព្រមានជាភាសាខ្មែរពីការអាចបាត់បង់នូវគណនីហ្វេសប៊ុក ប្រសិនជាម្ចាស់គណនីឬផេកទាំងនោះមិនធ្វើតាមការណែនាំរបស់ពួកគេនៅក្នុងសារនោះទេ។
ម្ចាស់ផេកឬគណនីហ្វេសប៊ុកដែលត្រូវបានគណនី App Service (ឬផេកផ្សេងៗទៀត) ចែករំលែកផេករបស់អ្នកនៅលើគណនី App Service (ឬផេកផ្សេងៗទៀត) ដោយឱ្យអ្នកចុចលើតំណភ្ជាប់ (Link) សូមកុំចុចលើតំណភ្ជាប់នោះឱ្យសោះ ពីព្រោះវាជាការបោកបញ្ឆោតប៉ុណ្ណោះដែលអាចធ្វើឱ្យអ្នកបាត់បង់គណនីហ្វេសប៊ុក...
គណនីអ្នកប្រើ Zoom រាប់ម៉ឺនត្រូវបានដាក់លក់លើ Dark Web
គណនីអ្នកប្រើប្រាស់កម្មវិធី Zoom ប្រមាណ ៥៣ម៉ឺនគណនី (៥៣០ ០០០) រួមមានទាំងពាក្យសម្ងាត់ (password) និងអ៊ីមែល (email address) ត្រូវបានគេដាក់លក់នៅលើវេបសាយ Dark Web នៅពេលថ្មីៗនេះ។
ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត (cybersecurity) ឈ្មោះ Cyble បានទិញទិន្នន័យនៃគណនីអ្នកប្រើប្រាស់កម្មវិធី Zoom នេះពី Dark Web ដើម្បីជូនដំណឹងអំពីការលេចធ្លាយទិន្នន័យទៅដល់អតិថិជន។...
របៀបដើម្បីជៀសផុតពីការវាយប្រហារដោយបន្លំ (Phishing Attack)
ការវាយប្រហារដោយបន្លំ ដែលភាសាអង់គ្លេសហៅថា Phishing Attack ជាទូទៅសំដៅដល់ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិកដោយបន្លំ ដើម្បីបញ្ឆោតលួចយកព័ត៌មានរសើប និងព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់ ដូចជាឈ្មោះអ្នកប្រើ (Usernames) ពាក្យសម្ងាត់ (Passwords) ព័ត៌មានកាតឥណទាន (Credit Card) និងអត្តសញ្ញាណដទៃទៀត ជាដើម។
ឧក្រិដ្ឋជន ឬក្រុមវាយប្រហារតែងតែប្រើប្រាស់គ្រប់វិធីដើម្បីបញ្ឆោតឱ្យអ្នក ប្រគល់ពាក្យសម្ងាត់របស់អ្នក ឬបញ្ឆោតអ្នកឱ្យដំឡើងមេរោគនៅលើឧបករណ៍អេឡិចត្រូនិករបស់អ្នក ដើម្បីពួកគេមានលទ្ធភាពគ្រប់គ្រងឧបករណ៍ទាំងនោះពីចម្ងាយ លួចព័ត៌មាន ឬលួចតាមដានសកម្មភាពរបស់អ្នក។
ទម្រង់នៃការវាយប្រហារដោយបន្លំដែលអ្នកអាចទទួលបានពីឧក្រិដ្ឋជនតាមរយៈសារអ៊ីមែល ឬតំណភ្ជាប់ដែលមើលទៅហាក់ដូចជាធម្មតា ប៉ុន្តែវាមិនដូចដែលអ្នកគិតនោះទេ...
របៀបលុបអ្នកតាមដាន (followers) នៅលើគណនីហ្វេសប៊ុក
បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) គឺជាវេទិកាអនឡាញដែលមនុស្សនៅលើពិភពលោកអាចទាក់ទងគ្នា និងចែករំលែកនូវរឿងរ៉ាវស្ទើរតែគ្រប់យ៉ាងបានដោយរហ័ស និងទៅដល់មនុស្សជាច្រើនផងដែរក្នុងរយៈពេលដ៏ខ្លី។
ទន្ទឹមនឹងភាពសម្បូរបែបនៃមាតិកានៅលើហ្វេសប៊ុកនេះ អ្នកក៏អាចកំណត់ឯកជនភាពនៅលើគណនីហ្វេសប៊ុករបស់អ្នកមិនឱ្យនរណាដែលមិនមាននៅក្នុងបញ្ជីមិត្តភ័ក្ដិរបស់អ្នក មើលឃើញនូវខ្លឹមសារ ឬមាតិកាជាអក្សរ ជារូបភាព ជាវីដេអូបានឡើយ។
វិធីលុបអ្នកតាមដាន (Followers) លើហ្វេសប៊ុកដោយប្រើកុំព្យូទ័រ
ជំហានទី១៖ ចុចលើសញ្ញាព្រួញក្បាលចុះក្រោមនៅផ្នែកខាងលើនៃស្ដាំដៃ
ជំហានទី២៖ ជ្រើសរើសយកពាក្យ “Settings & Privacy”
ជំហានទី៣៖ ចុចលើពាក្យ “Settings”
ជំហានទី៤៖ ជ្រើសរើសយក “Public Posts” នៅផ្នែកខាងឆ្វេងដៃ
ជំហានទី៥៖ ត្រង់ចំណុច...
Bug របស់កម្មវិធីហ្វេសប៊ុកលើ iPhone បើកកាមេរ៉ាដោយស្វ័យប្រវត្តិ
មនុស្សជាច្រើនបានត្អូញត្អែរ និងតវ៉ាថា កាមេរ៉ាទូរសព្ទស្មាតហ្វូនរបស់ពួកគេ បានបើកដំណើរនៅពេលដែលពួកគេកំពុងតែប្រើប្រាស់កម្មវិធី Facebook App។ នេះបើតាមការចុះផ្សាយរបស់វេបសាយ CNET។
វេបសាយដដែលនេះបានចុះផ្សាយនៅថ្ងៃទី១២
ខែវិច្ឆិកា ឱ្យដឹងថា
អ្នកប្រើប្រាស់កម្មវិធី
Facebook
App នៅលើ
iPhone
ជាច្រើនបានជួបប្រទះ
និងរាយការណ៍ថា
កាមេរ៉ាទូរសព្ទរបស់ពួកគេបានបើកដំណើរដោយស្វ័យប្រវត្តិនៅពីក្រោយ
(background)
នៅពេលដែលពួកគេកំពុងឆែកមើលព័ត៌មាននៅលើហ្វេសប៊ុក។
អ្នកប្រើប្រាស់ទាំងនោះបារម្ភថា
បណ្ដាញសង្គមមួយនេះអាចនឹងប្រើប្រាស់កាមេរ៉ាទូរសព្ទរបស់ពួកគេនៅពេលពួកគេអូសចុះអូសឡើងនៅលើកម្មវិធីហ្វេសប៊ុក។
អ្នកប្រើប្រាស់ទូរសព្ទ
iPhone
ជាច្រើនបានបង្ហោះសារនៅលើបណ្ដាញសង្គម
Twitter
ដោយកត់សម្គាល់ឃើញថា
កាមេរ៉ារបស់ពួកគេត្រូវបានបើកដំណើរការនៅពីក្រោយកម្មវិធីហ្វេសប៊ុក
ខណៈដែលពួកគេកំពុងទស្សនាវីដេអូ
ឬមើលរូបថតនៅលើហ្វេសប៊ុក។
បញ្ហានេះ
កើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់ចុចមើលវីដេអូក្នុងទម្រង់ពេញអេក្រង់
(full
screen) ហើយចុចត្រឡប់មកទម្រង់ធម្មតាវិញ
នោះវានឹងបង្កើតកំហុសឆ្គងមួយដែលធ្វើឱ្យ
facebook's
mobile layout រំកិលទៅខាងស្ដាំ
ហើយបន្សល់ចន្លោះនៅខាងឆ្វេងនៃអេក្រង់
ដែលអ្នកប្រើប្រាស់អាចមើលឃើញកាមេរ៉ាទូរសព្ទរបស់ពួកគេត្រូវបានបើកដំណើរការដោយស្វ័យប្រវត្តិ។
ទោះយ៉ាងណា
អនុប្រធានផ្នែកសុចរិតភាព
(Vice
President of Integrity) នៃក្រុមហ៊ុនហ្វេសប៊ុក
លោក Guy
Rosen ឱ្យដឹងថា
វាដូចជាកំហុសឆ្គងមួយ
(bug)
ហើយក្រុមហ៊ុនកំពុងតែត្រួតពិនិត្យលើបញ្ហានេះ។
លោកក៏បានឱ្យដឹងដែរថា
ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជូនកំណែថ្មីដែលក្នុងន័យជួសជុលបញ្ហានេះទៅកាន់
Apple
Store រួចហើយនៅថ្ងៃអង្គារ។
លោកបញ្ជាក់ថា
ហ្វេសប៊ុកមិនបានផ្ដិតយករូបភាព
ឬវីដេអូណាមួយពីអ្នកប្រើប្រាស់ឡើយ។
ចំណែកវេបសាយ
The
Next Web រាយការណ៍ថា
កំហុសឆ្គងនេះកើតឡើងតែលើប្រព័ន្ធប្រតិបត្តិការ
iOS
ចុងក្រោយប៉ុណ្ណោះ
និងមិនបានកើតឡើងចំពោះប្រព័ន្ធប្រតិបត្តិការ
Android
ឡើយ៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិ
និងមនុស្សជាទីស្រឡាញ់របស់អ្នក។
សូមអរគុណ..!
កំណត់ចំណាំ៖ ហាមយកអត្ថបទពីវេបសាយ www.techkhmer.net ទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។
ការគោរពជីវភាពឯកជន (Privacy) របស់អ្នកប្រើប្រាស់អ៊ីនធឺណិត (ចប់)
នេះជាចំណុចចុងក្រោយដែលលើកឡើងអំពីជីវភាពឯកជន (Privacy) ដកស្រង់ពីសៀវភៅណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត។ សៀវភៅនេះ ចងក្រងឡើងដោយសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។
ជីវភាពឯកជននៅទីនេះ
គឺសំដៅលើសកម្មភាព
និងព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត។
មនុស្សម្នាក់ៗតែងមានការណ៍សម្ងាត់
ឬព័ត៌មានផ្ទាល់ខ្លួន។
ដូច្នេះ
អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ត្រូវគោរពឯកជនភាពគ្នាទៅវិញទៅមក។
ខាងក្រោមនេះ គឺជាចំណុចត្រូវធ្វើ និងមិនត្រូវធ្វើ ទាក់ទងនឹងជីវភាពឯកជន (Privacy) ដែលក្រុមការងារ Tech Khmer ដកស្រង់ពីគោលការណ៍ទី៥ នៃសៀវភៅខាងលើមកបង្ហាញ។
ត្រូវធ្វើ៖
ត្រូវគោរពឯកជនភាពរបស់អ្នក
និងអ្នកដទៃ។
ត្រូវការពារព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកឱ្យបានល្អបំផុតនៅលើប្រព័ន្ធអ៊ីនធឺណិត។
ត្រូវរាយការណ៍
(report)
អ្នកប្រើប្រាស់អ៊ីនធឺណិត
ឬប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលរំលោភជីវភាពឯកជនរបស់អ្នក
ឬអ្នកដទៃ។
ត្រូវរាំងខ្ទប់
(block) និងរាយការណ៍
(report)
អ្នកប្រើប្រាស់អ៊ីនធឺណិត
ឬប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលរំលោភឯកជនភាពរបស់អ្នកដទៃ
ប្រើប្រាស់ពាក្យពេចន៍អសុរោះ
ផ្សព្វផ្សាយព័ត៌មានមិនពិត
និងរូបភាព ឬវីដេអូអាសអាភាស
ជាដើម។
មិនត្រូវធ្វើ៖
មិនត្រូវបង្ហាញ
ឬផ្សព្វផ្សាយព័ត៌មានសម្ងាត់របស់ខ្លួននៅលើអ៊ីនធឺណិត
និងមិនត្រូវលួចព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នកដទៃតាមអ៊ីនធឺណិត។
មិនត្រូវផ្សព្វផ្សាយ
ឬចែករំលែករូបថត វីដេអូ
អត្ថបទ
ឬសារជាសំឡេងរបស់អ្នកដទៃដោយគ្មានការអនុញ្ញាត។
ប្រសិនបើអ្នកចង់យល់ដឹងបន្ថែម សូមចុចត្រង់នេះ ដើម្បីទាញយកសៀវភៅនេះទាំងមូលជាទម្រង់ PDF៕
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់អ្នកផង។
សូមអរគុណ...!
កំណត់ចំណាំ៖
ហាមយកអត្ថបទពីគេហទំព័រ
www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត។
ចាក់សោពីរតង់ (2FA) លើគណនី Facebook តាមរយៈលេខទូរសព្ទ (PC)
ធិចខ្មែរបានរៀបរាប់ពីអត្ថប្រយោជន៍ខ្លះៗរួចហើយនៃការកំណត់ការផ្ទៀងផ្ទាត់ពីរកត្តា (2FA) នៅលើគណនីហ្វេសប៊ុក (Facebook Account) នៅក្នុងអត្ថបទ «របៀបចាក់សោពីរតង់ (2FA) លើគណនីហ្វេសប៊ុកតាមរយៈលេខទូរសព្ទ» ដែលអនុវត្តនៅលើប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android)។
នៅក្នុងអត្ថបទនេះ
ធិចខ្មែរសូមលើកយកវិធីដដែលនេះមកបង្ហាញម្ដងទៀតសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ។
ជាទូទៅ ការកំណត់នេះមានលក្ខណៈប្រហាក់ប្រហែលគ្នា
ប៉ុន្តែផ្ទាំងនៃការកំណត់អាចខុសពីអេក្រង់នៅលើទូរសព្ទស្មាតហ្វូនបន្តិចបន្តួច។
សូមចងចាំថា
នៅពេលអ្នកបានកំណត់ការផ្ទៀងផ្ទាត់ពីរកត្តា
(Two-Factor Authentication, 2FA)
រួចរាល់ហើយ
នោះរាល់ពេលដែលមានអ្នកដទៃ
ឬជនខិលខូចព្យាយាមប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក
ហ្វេសប៊ុកនឹងផ្ញើសារជូនដំណឹងដល់អ្នក
ហើយវាទាមទារនូវលេខកូដ
៦ខ្ទង់ទៀតដែលហ្វេសប៊ុកផ្ញើសារចូលទៅក្នុងលេខទូរសព្ទរបស់អ្នក
ដើម្បីផ្ទៀងផ្ទាត់ការចូលប្រើប្រាស់។
វិធីដំណើរការការផ្ទៀងផ្ទាត់ពីរកត្តា (2FA) សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ (PC)
ជំហានទី១៖ បើកដំណើរការកម្មវិធីរុករកណាមួយ (Browser) នៅលើកុំព្យូទ័ររបស់អ្នក រួចវាយបញ្ចូលអាសយដ្ឋាន https://www.facebook.com/ បន្ទាប់មក Log...
ការគោរព និងការពារទ្រព្យសម្បត្តិនៅលើអ៊ីនធឺណិត (វគ្គ៥)
ទ្រព្យសម្បត្តិនៅលើអ៊ីនធឺណិតមានអ្វីខ្លះ?
រូបថត
វីដេអូ អត្ថបទ សំឡេង
និងរូបភាពជាដើម ដែលអ្នកបានផ្សាយ
ឬអ្នកដទៃផ្សាយនៅលើបណ្ដាញអ៊ីនធឺណិត
គឺជាទ្រព្យសម្បត្តិ។
តើទ្រព្យសម្បត្តិទាំងអស់នេះសំខាន់យ៉ាងណាចំពោះអ្នក? ហេតុអ្វីអ្នកត្រូវការពារ និងទាមទារឱ្យគេគោរព? នៅក្នុងគោលការណ៍ទី៤ នៃសៀវភៅណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត នឹងបង្ហាញអ្នកអំពីចំណុចត្រូវធ្វើ និងមិនត្រូវធ្វើចំពោះទ្រព្យសម្បត្តិទាំងនោះ។ សៀវភៅនេះ គឺត្រូវបានចងក្រងឡើងដោយសមាគមបណ្ដាញយុវជនកម្ពុជា (CYN)។
ខ្លឹមសារណែនាំទាំងនេះ
អាចជួយឱ្យអ្នកការពារទ្រព្យសម្បត្តិរបស់អ្នកនៅលើអនឡាញ
និងជៀសផុតពីបញ្ហាប្រឈមនឹងផលវិបាកផ្នែកសីលធម៌
និងផ្លូវច្បាប់
ជាពិសេសច្បាប់កម្មសិទ្ធិបញ្ញា
នៅពេលអ្នកផ្សព្វផ្សាយអ្វីមួយនៅលើអ៊ីនធឺណិត។
ក្រុមការងារ Tech Khmer សូមដកស្រង់ចំណុចត្រូវធ្វើ និងមិនត្រូវធ្វើ នៃគោលការណ៍ទី៤ ស្ដីពី "ការគោរព និងការពារទ្រព្យសម្បត្តិ " មកបង្ហាញដូចខាងក្រោម។
ត្រូវធ្វើ៖
ត្រូវមានវិធី
ឬបច្ចេកទេសក្នុងការថែរក្សារូបថត
វីដេអូ អត្ថបទ...
របៀបចាក់សោពីរតង់ (2FA) លើគណនីហ្វេសប៊ុកតាមរយៈលេខទូរសព្ទ (Android)
ការថែរក្សាសុវត្ថិភាពលើគណនីហ្វេសប៊ុក
(Facebook Account)
គឺប្រៀបបាននឹងការថែរក្សាសុវត្ថិភាពរបស់មនុស្សយើងម្នាក់ៗដែរ
ពីព្រោះម្ចាស់គណនីនីមួយៗប្រាកដណាស់មិនចង់ឱ្យអ្នកណាម្នាក់រំខានដោយការលួចចូលទៅក្នុងគណនីរបស់ខ្លួនឡើយ។
តម្លៃនៃគណនីហ្វេសប៊ុក
គឺមានតម្លៃប្រែប្រួលទៅតាមកិច្ចការដែលអ្នកធ្វើរាល់ថ្ងៃនៅលើហ្វេសប៊ុក។
អ្នកខ្លះ
គណនីហ្វេសប៊ុកគឺជាមាសប្រាក់របស់ពួកគាត់
ចំណែកឯអ្នកខ្លះទៀត
វាគ្រាន់តែជាកន្លែងកម្សាន្តប៉ុណ្ណោះសម្រាប់ពួកគាត់
ហើយពួកគាត់មិនខ្វល់នឹងការបាត់បង់គណនីហ្វេសប៊ុកនោះទេ
ពីព្រោះពួកគាត់មានលទ្ធភាពបង្កើតបានថ្មីជានិច្ច
ប៉ុន្តែពួកគាត់ភ្លេចគិតដល់សុវត្ថិភាពរបស់មិត្តភ័ក្ដិ
ឬបងប្អូនសាច់ញាតិរបស់គាត់។
ហេតុអ្វីបានជាយើងនិយាយដូច្នេះ?
គឺថា
នៅពេលដែលមានជនខិលខូចលួចយកគណនីហ្វេសប៊ុករបស់យើងបាន
ទោះបីជាគណនីហ្វេសប៊ុកនោះមិនសំខាន់
ឬមិនមានការណ៍សម្ងាត់ស្អីក៏ដោយ
ប៉ុន្តែជនខិលខូចប្រាកដណាស់នឹងប្រើគណនីហ្វេសប៊ុកដែលគេលួចបាន
យកទៅបោកបញ្ឆោតមិត្តភ័ក្ដិ
ឬសាច់ញាតិបងប្អូនរបស់ម្ចាស់គណនីនោះ។
ជួនកាល មិត្តភ័ក្ដិ
ឬសាច់ញាតិរបស់ពួកគាត់អាចនឹងខាតបង់ប្រយោជន៍ធំ
ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់គណនីហ្វេសប៊ុក។
ដូច្នេះហើយ ការចាក់សោមួយតង់ទៀត ឬគេហៅថាការផ្ទៀងផ្ទាត់ពីរកត្តា (Two-Factor Authentication, 2FA) នៅលើគណនីហ្វេសប៊ុករបស់យើង អាចការពារសុវត្ថិភាពគណនីរបស់យើងហើយ ថែមទាំងជួយការពារដល់ផលប្រយោជន៍របស់បងប្អូនសាច់ញាតិរបស់យើងថែមទៀត។ នៅពេលអ្នកបានកំណត់ការកផ្ទៀងផ្ទាត់ពីរកត្តា (ចាក់សោមួយតង់ទៀត) លើគណនីហ្វេសប៊ុករួចហើយ នោះរាល់ពេលដែលមានអ្នកដទៃ ឬជនខិលខូចព្យាយាមប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក ហ្វេសប៊ុកនឹងផ្ញើសារជូនដំណឹងដល់អ្នក ហើយវាទាមទារនូវលេខកូដ ៦ខ្ទង់ទៀតដែលហ្វេសប៊ុកផ្ញើសារចូលទៅក្នុងលេខទូរសព្ទរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ការចូលប្រើប្រាស់ បើពួកគេមិនមានលេខកូដ ៦ខ្ទង់នោះទេ នោះពួកគេមិនអាចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នកបានឡើយ។
របៀបកំណត់ការផ្ទៀងផ្ទាត់ពីរកត្តាសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android...
១៨ចំណុច អ្នកមិនត្រូវធ្វើក្នុងការប្រើប្រាស់ខ្លឹមសារលើអ៊ីនធឺណិត? (វគ្គ៤)
នេះជាចំណុចដែលអ្នកមិនត្រូវធ្វើនៅលើអ៊ីនធឺណិតចំនួន ១៨ចំណុច ដែល Tech Khmer ដកស្រង់ចេញពីគោលការណ៍ទី៣ នៃសៀវភៅ «ណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត»។
នៅក្នុងគោលការណ៍ទី៣ ស្ដីពី «ការប្រើប្រាស់ខ្លឹមសារត្រឹមត្រូវ» មានពីរផ្នែកធំៗ គឺចំណុចត្រូវធ្វើ និងចំណុចមិនត្រូវធ្វើ។ ចំណុចត្រូវធ្វើ Tech Khmer បានផ្សាយរួចមកហើយកាលពីពេលថ្មីៗនេះ។ ប្រសិនបើអ្នកចង់អានចំណុចត្រូវធ្វើ សូមចុចត្រង់នេះ។ ខ្លឹមសារណែនាំទាំងនេះ អាចជួយឱ្យអ្នកជៀសផុតពីពីបញ្ហាប្រឈមនឹងផលវិបាកផ្នែកសីលធម៌ និងផ្លូវច្បាប់ នៅពេលចែករំលែកនៅលើបណ្ដាញសង្គម។
សូមបញ្ជាក់ថា សៀវភៅណែនាំស្ដីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត...



















