23 C
Phnom Penh
Tuesday ទី​16 December ឆ្នាំ​2025

អុីមែល (Email)

Email security

តើ Password និង Passphrase ខុស​គ្នា​ដូចម្ដេច? មួយ​ណា​ល្អ​ជាង?

ពាក្យ​សម្ងាត់ ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Password ត្រូវ​បាន​អ្នក​ប្រើប្រាស់​គណនី​អនឡាញ ឬ​អ្នក​ប្រើ​អ៊ីនធឺណិត​ស្គាល់​ជាទូទៅ​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ឃ្លា​សម្ងាត់ ឬ​ភាសា​អង់គ្លេស​ហៅ​ថា Passphrase កំពុង​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​នា​ពេល​បច្ចុប្បន្ន​នេះ។ អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ស្ទើរ​តែ​ពេញ​ពិភពលោក ត្រូវ​បាន​អ្នក​ជំនាញ​ខាង​សន្តិសុខ​អ៊ីនធឺណិត​ណែនាំ​ឱ្យ​បង្កើត​នូវ​ពាក្យ​សម្ងាត់​ដែល​រឹងមាំ​ឬ​ខ្លាំង​ដែល​អ្នក​ដទៃ​មិន​អាច​ទស្សន៍ទាយ​ដឹង ឬ​បំបែក​បាន​ដោយ​ម៉ាស៊ីន ប៉ុន្តែ​ងាយស្រួល​ចងចាំ​សម្រាប់​ម្ចាស់​គណនី។ មាន​ន័យ​ថា ពាក្យ​សម្ងាត់​ដែល​ខ្លាំង​នោះ​ត្រូវ​តែ​មាន​អក្សរ​ធំ​តូច និមិត្តសញ្ញា និង​លេខ​លាយឡំ​គ្នា ថែម​ទាំង​ត្រូវ​តែ​មាន​ចំនួន​យ៉ាង​តិច​ក៏ ១២​ខ្ទង់​ដែរ។ សព្វថ្ងៃ និន្នាការ​នៃ​ការ​លួច ឬ​បំបែក​ពាក្យ​សម្ងាត់ (password) និង​លួច​អត្តសញ្ញាណ (identity theft)...
គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) ត្រូវ​បាន​ដាក់​លក់​លើ Dark Web។

គណនី​អ្នក​ប្រើ Zoom រាប់​ម៉ឺន​ត្រូវ​បាន​ដាក់​លក់​លើ Dark Web

គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom ប្រមាណ ៥៣​ម៉ឺន​គណនី (៥៣០ ០០០) រួម​មាន​ទាំង​ពាក្យ​សម្ងាត់ (password) និង​អ៊ីមែល (email address) ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​វេបសាយ Dark Web នៅ​ពេល​ថ្មីៗ​នេះ។ ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត (cybersecurity) ឈ្មោះ Cyble បាន​ទិញ​ទិន្នន័យ​នៃ​គណនី​អ្នក​ប្រើប្រាស់​កម្មវិធី Zoom នេះ​ពី Dark Web ដើម្បី​ជូន​ដំណឹង​អំពី​ការ​លេច​ធ្លាយ​ទិន្នន័យ​ទៅ​ដល់​អតិថិជន។...
របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)។

របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)

ការ​វាយប្រហារ​ដោយ​បន្លំ ដែល​ភាសា​អង់គ្លេស​ហៅថា Phishing Attack ជាទូទៅ​សំដៅ​ដល់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​អេឡិចត្រូនិក​ដោយ​បន្លំ ដើម្បី​បញ្ឆោត​លួច​យក​ព័ត៌មាន​រសើប និង​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ ដូចជា​ឈ្មោះ​អ្នកប្រើ (Usernames) ពាក្យ​សម្ងាត់ (Passwords) ព័ត៌មាន​កាត​ឥណទាន (Credit Card) និង​អត្តសញ្ញាណ​ដទៃ​ទៀត ជាដើម។ ឧក្រិដ្ឋជន ឬ​ក្រុម​វាយប្រហារ​តែងតែ​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​បញ្ឆោត​ឱ្យ​អ្នក​ ប្រគល់​ពាក្យ​សម្ងាត់​របស់​អ្នក ឬ​បញ្ឆោត​អ្នក​ឱ្យ​ដំឡើង​មេរោគ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​ ដើម្បី​ពួក​គេ​មាន​លទ្ធភាព​គ្រប់គ្រង​ឧបករណ៍​ទាំងនោះ​ពី​ចម្ងាយ លួច​ព័ត៌មាន ឬ​លួច​តាមដាន​សកម្មភាព​របស់​អ្នក។ ទម្រង់​នៃ​ការ​វាយប្រហារ​ដោយ​បន្លំ​ដែល​អ្នក​អាច​ទទួល​បាន​ពី​ឧក្រិដ្ឋជន​តាមរយៈ​សារ​អ៊ីមែល ឬ​តំណភ្ជាប់​ដែល​មើល​ទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​វា​មិន​ដូច​ដែល​អ្នក​គិត​នោះ​ទេ...
សកម្មភាព​ឆបោក​តាម​អនឡាញ (Phishing)។

ធនាគារ ABA ឲ្យ​អតិថិជន​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​តាម​អនឡាញ

ធនាគារ ABA ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​នៅ​កម្ពុជា ដែល​ផ្ដល់​សេវាកម្ម​ប្រតិបត្តិការ​ទូទាត់ និង​ផ្ទេរ​លុយ​រហ័ស​តាម​រយៈ​អនឡាញ ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​ឆបោក​ផ្សេងៗ​តាម​អនឡាញ។ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ធនាគារ​នេះ​បាន​ប្រកាស​ឲ្យ​អតិថិជន​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​អ៊ីមែល ឬ​សារ​ខ្លីៗ​ណា​មួយ​ដែល​អះអាង​ថា​បាន​ផ្ញើ​ចេញ​ពី​ធនាគារ ABA មិន​ថា​វា​មាន​លក្ខណៈ​ដូចជា​សារ​របស់​ធនាគារ​ពិតៗ​ក៏ដោយ។ សេចក្ដី​ប្រកាស​របស់​ធនាគារ ABA បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «ធនាគារ​យើង​ខ្ញុំ​មិន​ដែល​ឲ្យ​បុគ្គលិក ឬ​អ្នក​តំណាង​ណា​ម្នាក់​ទៅ​ទាក់ទង​សុំ​ព័ត៌មាន​គណនី ឬ​ព័ត៌មាន​កាត​ពី​អតិថិជន​ឡើយ។» លើស​ពី​នេះ​ទៀត ធនាគារ​បញ្ជាក់​បន្ថែម​ថា «ធនាគារ ABA មិន​ដែល​ផ្ញើ​អ៊ីមែល សារ​ខ្លីៗ ឬ​លីង​វេបសាយ​ទៅ​អ្នក (អតិថិជន) ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ចូល​លេខ​កាត​របស់​ខ្លួន លេខ​សម្ងាត់​របស់​ធនាគារ​អនឡាញ ឬ​ព័ត៌មាន​សម្ងាត់​ដទៃៗ​ទៀត​ឡើយ។» ជាទូទៅ សកម្មភាព​ឆបោក​តាម​រយៈ​អ៊ីមែល ឬ​ក៏​សារ​ខ្លីៗ ដែល​គេ​ហៅ​ថា ភីសស៊ីង (Phishing) គឺ​ជា​សកម្មភាព​បញ្ចុះបញ្ចូល​ជន​ងាយ​រងគ្រោះ​ដែល​ជា​ជន​គោលដៅ​របស់​ជន​ទុច្ចរិត ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​ជន​ទុច្ចរិត​ដូចជា លេខ​កាត លេខ​គណនី​ធនាគារ លេខ​សម្ងាត់ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​ដែល​គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​ធ្វើ​ការ​ក្លែង​បន្លំ។ ជន​ឆបោក​តែង​ព្យាយាម​បន្លំ​ធ្វើ​ឲ្យ​ខ្លួន​គេ​មើល​ទៅ ឬ​ស្ដាប់​ទៅ​ដូចជា​អ្នក​តំណាង​មក​ពី​ខាង​ស្ថាប័ន​ណា​មួយ ហើយ​ស្នើសុំ​ឲ្យ​ជន​ងាយ​រងគ្រោះ​ផ្ដល់​ព័ត៌មាន​ដែល​គេ​ត្រូវ​ការ។ ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​អ្នក Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​របស់​ធនាគារ ABA ដើម្បី​កត់​សម្គាល់​អំពើ​ឆបោក​តាម​អនឡាញ​ដូច​ខាង​ក្រោម៖ សម្គាល់​មើល​អ៊ីមែល​ដែល​ពួក​គេ​ប្រើ​ដើម្បី​ទាក់ទង​មក៖ ជួនកាល​អ៊ីមែល​ដែល​ជន​ក្លែង​បន្លំ​ប្រើ​វា​មាន​ភាព​ខុស​គ្នា​ពី​អ៊ីមែល​ពិត​តែ​អក្សរ​មួយ​ប៉ុណ្ណោះ។ ចងចាំ​ថា ធនាគារ​យើង​ខ្ញុំ​មិន​ដែល​ប្រើប្រាស់​អ៊ីមែល​ដែល​មាន​អាសយដ្ឋាន ababakn.com, advancebankasia.com, ababankofasla.com, advancebankofasia.com, ababnkofasla.com, accountant.com, ababcambodia.org, ababankonline.com, ababkonline.com, ababnk.com, abacamb.com, advancedbankasia.com ឬ​អាសយដ្ឋាន​អ៊ីមែល​ស្រដៀងៗ​នេះ​ឡើយ...
របៀប​បង្កើត​ពាក្យ​សម្ងាត់​មាន​សុវត្ថិភាព (strong password)។

របៀប​បង្កើត​ពាក្យ​សម្ងាត់ (password) មាន​សុវត្ថិភាព​ខ្ពស់​ឬ​រឹងមាំ

ពាក្យ​សម្ងាត់ (Password) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​គណនី​នៅ​លើ​អនឡាញ (Online Account) ដូចជា​គណនី​ហ្វេសប៊ុក (Facebook Account) គណនី​ជីមែល (Gmail Account) គណនី​យ៉ាហ៊ូ (Yahoo Account) គណនី​ធនាគារ​អនឡាញ និង​គេហទំព័រ​ទិញ​លក់​ទំនិញ​អនឡាញ​ជាដើម។ ចុះ​បើ​ពាក្យ​សម្ងាត់​របស់​អ្នក​ត្រូវ​បាន​គេ​លួច​យក បំបែក​បាន ឬ​រាវ​រក​ឃើញ តើ​នឹង​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​គណនី​នៅ​លើ​អនឡាញ និង​ទិន្នន័យ​របស់​អ្នក? ច្បាស់​ណាស់ នៅ​ពេល​នោះ​រូបភាព​ឯកជន​របស់​អ្នក​អាច​នឹង​ត្រូវ​ជន​ខិលខូច​ទាំងនោះ​ដាក់​បង្ហាញ​នៅ​លើ​អ៊ីនធឺណិត ឬ​នឹង​ត្រូវ​ពួក​គេ​គំរាមកំហែង​ទាមទារ​ឲ្យ​បង់​លុយ​ជា​ថ្នូរ​នឹង​មិន​បង្ហាញ​ព័ត៌មាន​ទាំងនោះ។ល។ លើស​ពី​នេះ​ទៀត...
សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCD)។

អ្នក​ប្រើ Facebook គួរ​ដឹង​ពី​ល្បិច Hackers ឆបោក​តាម​តំណ​ភ្ជាប់ (Link)

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ (Anti Cyber Crime Department, ACCD) បាន​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ទូរស័ព្ទ​ឆ្លាតវៃ ជាពិសេស​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) អំពី​ការ​ឆបោក​តាម​រយៈ​តំណ​ភ្ជាប់ (Link) ដែល​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​អ៊ីមែល និង​ពាក្យ​សម្ងាត់ (password)។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ ថា សូម​ពលរដ្ឋ​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សារ​អ៊ីមែល សារ​តាម​ទូរស័ព្ទ​ដៃ សារ​តាម​ហ្វេសប៊ុក ឬ​ក៏​សារ​តាម​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​តម្រូវ​ឲ្យ​លោក​អ្នក​ចុច​លើ​តំណ​ភ្ជាប់...
Public WiFi/Free WiFi

គន្លឹះ ៥​ចំណុច​គួរ​ដឹង ពេល​ប្រើ Public WiFi ឲ្យ​មាន​សុវត្ថិភាព

ប្រាកដ​ណាស់! នៅ​ពេល​ណា​មួយ​នោះ លោក​អ្នក​នឹង​ភ្ជាប់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​​អ្នក​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ដែល​មិន​មាន​សុវត្ថិភាព ឬ​អ៊ីនធឺណិត​មិន​គិត​ថ្លៃ ឬ​អ៊ីនធឺណិត​សេធារណៈ (Public WiFi) ដោយសារ​តែ​ភាព​ចាំបាច់​ណា​មួយ​ជាក់​ជា​មិន​ខាន។ ប្រសិន​បើ​ដូច្នេះ​មែន ការ​ស្វែងយល់​អំីពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់ Public WiFi អាច​ការពារ​អ្នក​មិន​ឲ្យ​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​បាន។ ការ​គំរាមកំហែង​មួយ​ក្នុង​ចំណោម​ការ​គំរាមកំហែង​ធំៗ​ដទៃ​ទៀត​នៃ​ការ​ប្រើ Free WiFi គឺ​ក្រុម Hackers អាច​នឹងលួច​យក​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក ដោយ​ពួក​គេ​គ្រាន់​តែ​​ជ្រៀត​ចូល​នៅ​ចំណុច​កណ្ដាល​នៃ​ការ​សន្ទនា​របស់​អ្នក​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ដែល​មិន​មាន​សុវត្ថិភាព​នោះ​តែ​ប៉ុណ្ណោះ។ ក្រុម Hackers ក៏​អាច​ចូល​យក​ព័ត៌មាន​ដែល​អ្នក​ផ្ញើ​ចេញ ដូចជា​ព័ត៌មាន​សារ​អ៊ីមែល...
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ឬ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Police, ACCP) រៀង​រាល់​ម៉ោង​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨​ព្រឹក-៥​រសៀល។ ការ​ប្រកាស​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Anti Cyber Crime Facebook Page) នៅ​ពេល​នេះ ក្រោយ​ពី​ឃើញ​មាន​គណនី​ហ្វេសប៊ុក (Facebook...
Advanced Protection Program

Google ចេញ​កម្មវិធី​ថ្មី​ដើម្បី​បង្កើន​សុវត្ថិភាព​គណនី​លើ​អនឡាញ

Google ទើប​តែ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ថ្មី​មួយ​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​គណនី​របស់ Google។ Google មាន​សេវា​ដូចជា Gmail, Google Drive, Photos ជាដើម។ កម្មវិធី​ថ្មី​ដែល​ចេញ​នេះ​មាន​ឈ្មោះ​ថា Advanced Protection Program ដែល​ការពារ​លោក​អ្នក​ពី​ការ​វាយ​ប្រហារ​បាន​យ៉ាង​រឹងមាំ។ ដូច​ដែល​លោក​អ្នក​ធ្លាប់​ឮ​មក​ហើយ​ថា ក្រុម​ហេគឃ័រ (Hackers) តែងតែ​ស្វែងរក​គ្រប់​វិធី​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​គណនី​ដ៏​សំខាន់​របស់​អ្នក​ប្រើប្រាស់​លើ​អនឡាញ (Online) ហើយ​លួច​យក​ទិន្នន័យ​ដ៏​សំខាន់​របស់​អ្នក​ប្រើប្រាស់ ដូចជា​ទិន្នន័យ​ធនាគារ កាត ATM និង​សារ​ឆ្លងឆ្លើយ...
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ចាក់​សោ Gmail Account ថែម​មួយ​ជាន់​ទៀត​ជាមួយ Authy 2FA App

គណនី​ជីមែល (Gmail Account) គឺ​ប្រើ​សម្រាប់​ផ្ញើ​អ៊ីមែល​ទំនាក់ទំនង​ទាំង​ការងារ និង​លក្ខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ ជាដើម។ លើស​ពី​នេះ​ទៀត ជីមែល (Gmail) ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​កន្លែង​ផ្ទុក​ឯកសារ ឬ​រូបថត​ជាដើម​នៅ​លើ​អនឡាញ (Cloud Storage) ដែល​មាន​ឈ្មោះ​ថា Google Drive ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់។ ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ មនុស្ស​មួយ​ចំនួន​បាន​បាត់បង់​គណនី​ជីមែល (Gmail) ឬ​ឯកសារ​សំខាន់ៗ​របស់​ខ្លួន​ពី Cloud Storage (Google...
Authy two-factor authentication

Authy App កម្មវិធី​បង្កើន​សុវត្ថិភាព​​គណនី​​អនឡាញ

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ប្រាកដ​ជា​បារម្ភ​ខ្លាច​មាន​គេ​លួច​ចូល ឬ​លួច​គ្រប់គ្រង​គណនី​អនឡាញ​របស់​ខ្លួន ដូចជា​គណនី​ហ្វេសប៊ុក (facebook account) ទំព័រ​ហ្វេសប៊ុក (facebook page) ជីមែល (Gmail) និង ថ្វីតធឺ (Twitter) ជាដើម។ ទោះ​បី​ជា​អ្នក​បាន​ដាក់​លេខ​កូដ​សម្ងាត់​វែង ឬ​ពិបាក​ក៏ដោយ ក៏​ក្រុម​ហេគឃ័រ (Hackers) អាច​មាន​វិធី​ផ្សេង​ដើម្បី​លួច​ចូល​ទៅ​កាន់​គណនី​អនឡាញ​ទាំងនោះ​ដែរ គ្រាន់​តែ​ពួក​គេ​អាច​ប្រើ​រយៈពេល​យូរ​តែ​ប៉ុណ្ណោះ។ តើ​មាន​វិធី​ណា​អាច​ជួយ​បង្កើន​សុវត្ថិភាព​ឲ្យ​កាន់​តែ​ល្អ​នៅ​លើ​បណ្ដាញ​សង្គម និង​គណនី​អ៊ីមែល​របស់​ខ្ញុំ? ប្រាកដ​ជា​មាន! ទន្ទឹម​នឹង​មាន​ក្រុម​លួច ក៏​មាន​ក្រុម​ដែល​ការពារ​ដែរ។ ក្រុម​ការពារ​តែងតែ​រិះរក​វិធីសាស្ត្រ​ដើម្បី​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​គណនី​នៅ​លើ​អ៊ីនធឺណិត អាច​ការពារ​ខ្លួន​ពី​ក្រុម​ហេគឃ័រ​ទាំងនោះ។ តួយ៉ាង​កម្មវិធី...
កម្មវិធី Find My iPhone ។

iPhone iPad or iPod touch បាត់​ឬ​ត្រូវ​ចោរ​លួច ត្រូវ​ធ្វើ​ម៉េច?

អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone, iPad ឬ iPod touch ប្រាកដ​ជា​បារម្ភ​ខ្លាំង​នៅ​ពេល​បាត់ ឬ​ត្រូវ​ចោរ​លួច ដោយសារ​តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ បាន​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​នៅ​ក្នុង​ទូរស័ព្ទ។ Apple មាន​កម្មវិធី Find My iPhone ដើម្បី​ស្វែងរក​ទូរស័ព្ទ iPhone ឬ iPad ដែល​បាត់​នោះ។ ករណី​អ្នក​បាន​បើក Find My iPhone ឲ្យ​ដំណើរការ​នៅ​លើ​ឧបករណ៍​ដែល​បាត់...
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

របៀប​បង្កើត Apple ID ដោយ​មិន​បាច់​មាន Visa Card ឬ Master Card នៅ​លើ iPhone

បច្ចុប្បន្ន ស្មាតហ្វូន (Smart Phone) ឬ​ហៅ​ថា​ទូរស័ព្ទ​ទំនើប និង​ថេបផ្លិត (Tablet) ត្រូវ​បាន​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ក៏ដូចជា​ប្រើ​សម្រាប់​បំពេញ​ការងារ ជាដើម។ Smart Phone ឬ Tablet ទាំងនោះ​មាន​ដូចជា iPhone, iPad ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ចំណែក​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ អែនឌ្រោយ (Android) មាន​ដូចជា ទូរស័ព្ទ...
កម្មវិធី Microsoft Outlook 2007

របៀប​បង្កើត Email Signatures ក្នុង​កម្មវិធី Outlook 2007

Email Signatures នឹង​បង្ហាញ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​បង្កើត​អ៊ីមែល​ថ្មី (new email) នៅ​ក្នុង Outlook 2007 ដោយ​មិន​ចាំបាច់​វាយ​បញ្ចូល​ដដែលៗ​រាល់​ដង​ពេល​ផ្ញើ​អ៊ីមែល​នោះ​ទេ។ ដូច្នេះ email signatures ជួយ​លោក​អ្នក​ឲ្យ​ចំណេញ​ពេលវេលា​ច្រើន និង​ធ្វើ​ឲ្យ​ទម្រង់​អ៊ីមែល​មាន​លក្ខណៈ​ស្តង់ដារ។ ខាង​ក្រោម​ជា​ជំហាន​នៃ​ការ​បង្កើត email signatures នៅ​ក្នុង outlook 2007៖ ជំហាន​ទី​១៖ ចុច​លើ​ពាក្យ Tools menu រួច​ជ្រើសរើស​យក​ពាក្យ Options...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!