24.6 C
Phnom Penh
Tuesday ទី​16 December ឆ្នាំ​2025
គេហទំព័រ សន្តិសុខឌីជីថល

សន្តិសុខឌីជីថល

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​រាល់​ដំណឹង និង​គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព (Securitty) នៃ​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) កុំព្យូទ័រ (Computer) បណ្ដាញ​ទំនាក់ទំនង​សង្គម (Social Media) អ៊ីមែល (E-mail) ពាក្យ​សម្ងាត់ (Password) និង​មេរោគ (Virus) ជាដើម។

វិធី​សុវត្ថិភាព​ខ្លះៗ​មិន​ឱ្យ​ចាញ់​បោក​តាម​អនឡាញ​អំឡុង​រដូវ​បុណ្យ​ឈប់​សម្រាក​ធំៗ

ការ​បោកប្រាស់​លើ​អនឡាញ​ក្នុង​ថ្ងៃ​បុណ្យ​ធំៗ តែងតែ​កើត​មាន​ឡើង​នៅ​គ្រប់​កន្លែង​ទាំងអស់ មិន​ថា​នៅ​ប្រទេស​ជឿនលឿន ឬ​ប្រទេស​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ក្រីក្រ​នោះ​ទេ។ ការ​បោក​បញ្ឆោត​ទាំងនោះ អាច​ជា​ការ​ផ្ញើ​សារ​ទៅ​កាន់​អ៊ីមែល​របស់​អ្នក ឬ​គេហទំព័រ​ទិញ​ទំនិញ​អនឡាញ ឬ​គេហទំព័រ​កក់​សំបុត្រ​រថយន្ត ឬ​យន្តហោះ ជាដើម។ ទោះបីជា​មាន​ការ​បោកប្រាស់​លើ​អនឡាញ​មែន អ្នក​នៅ​តែ​អាច​ការពារ​ខ្លួន​របស់​អ្នក​ដោយ​ការ​អនុវត្ត​នូវ​អនាម័យ​ឌីជីថល​ល្អ និង​ធ្វើ​តាម​គន្លឹះ​សាមញ្ញៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ តាមដាន​ព័ត៌មាន៖ ការ​ដឹង ឬ​ទទួល​បាន​នូវ​ព័ត៌មាន​នៃ​ករណី​បោកប្រាស់​នៅ​លើ​អនឡាញ​ជា​ប្រចាំ ព្រម​ជាមួយ​នឹង​វិធី​បង្ការ នោះ​វា​ជា​រឿង​ល្អ​បំផុត​ដែល​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ជន​ខិលខូច​មិន​ឱ្យ​បោកប្រាស់​អ្នក​បាន។ អ្នក​អាច​តាមដាន (follows) ទំព័រ​បណ្ដាញ​សង្គម​ណា​មួយ​ដែល​តែង​ប្រាប់​ដំណឹង​អំពី​ការ​បោក​បញ្ឆោត​នានា។ ផ្ទៀងផ្ទាត់​មុន​ពេល​ទិញ៖ សូម​ត្រួតពិនិត្យ​ឱ្យ​បាន​ពីរ​ដង​យ៉ាងតិច​ចំពោះ​គេហទំព័រ​ណា​មួយ មុន​នឹង​អ្នក​សម្រេច​បញ្ចូល​ព័ត៌មាន​ការ​ទូទាត់​ប្រាក់​របស់​អ្នក​ទៅ​ក្នុង​គេហទំព័រ​មួយ​នោះ។ ជៀសវាង​ប្រើ Wi-Fi សាធារណៈ៖...

របៀប​ប្ដូរ​ពាក្យ​សម្ងាត់​ដើម​របស់ Router ម៉ាក ZTE F606 របស់​ក្រុមហ៊ុន Metfone

Router ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​និយម​ហៅថា ដុំវ៉ាយហ្វាយ គឺ​ជា​ឧបករណ៍​សម្រាប់​ផ្ដល់​សេវា​អ៊ីនធឺណិត​ដល់​អ្នក​ប្រើប្រាស់​ដែល​បាន​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​មួយ​នេះ។ ក្នុង​ន័យ​បច្ចេកទេស Router គឺ​ជា​ឧបករណ៍​ទទួល និង​បញ្ជូន​ទិន្នន័យ​នៅ​លើ​បណ្ដាញ​កុំព្យូទ័រ។ នៅ​ពេល​ខ្លះ Router ត្រូវ​គេ​ច្រឡំ​ជាមួយ​នឹង​ឧបករណ៍ Hub, Modem ឬ​ក៏ Switch ផង​ដែរ។ ដោយសារ​វា​មាន​តួនាទី​ទទួល និង​បញ្ជូន​ទិន្នន័យ​នៅ​លើ​បណ្ដាញ​កុំព្យូទ័រ ដូច្នេះ​វា​ត្រូវ​តែ​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​ឧបករណ៍​មួយ​នេះ ដើម្បី​ការពារ​សុវត្ថិភាព​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ជាពិសេស​ទិន្នន័យ​សំខាន់ៗ​របស់​ស្ថាប័ន និង​ក្រុមហ៊ុន​ជាដើម។ ជាទូទៅ ឈ្មោះ (username) និង​ពាក្យ​សម្ងាត់​ដើម​របស់ Router...

តើ Phishing ឬ​ការ​វាយប្រហារ​ដោយ​បន្លំ​ជា​អ្វី?

អ្នក​ប្រហែល​ជា​ធ្លាប់​ទទួល​បាន​សារ​អ៊ីមែល សារ SMS សារ​ហ្វេសប៊ុក សារ​តេឡេក្រាម ឬ​ទម្រង់​នៃ​សារ​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​ដែល​មើល​ទៅ​ទំនង​ជា​មកពី​ធនាគារ ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត បុគ្គល​ដែល​អ្នក​ធ្លាប់​ស្គាល់ អ្នកជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល ឬ​សេវាកម្ម​ដែល​កំពុង​ពេញ​និយម​ដទៃ​ទៀត ដែល​វា​ស្នើសុំ​ឱ្យ​អ្នក​បញ្ជាក់​ពី​អត្តសញ្ញាណ​គណនី​អនឡាញ​របស់​អ្នក ឬ​លេខ​កាត​ក្រេឌីត (credit card) ឬ​ព័ត៌មាន​សម្ងាត់​របស់​អ្នក ជាដើម។ ទាំងនេះ​ជា​ទម្រង់​ទូទៅ​នៃ​ការ​វាយប្រហារ​ដោយ​បន្លំ ដែល​ភាសា​អង់គ្លេស​ហៅថា Phishing។ បច្ចុប្បន្ន Phishing ឬ​ការ​វាយប្រហារ​ដោយ​បន្លំ កំពុង​ត្រូវ​បាន​ជន​ខិលខូច​ប្រើប្រាស់​យ៉ាង​សកម្ម ដើម្បី​ឆបោក​ជនរងគ្រោះ​ដែល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក។ Phishing...

របៀប​បង្កើត/បែងចែក Wi-Fi ជា​ពីរ​ឱ្យ​ដាច់​ពី​គ្នា​ក្នុង Router តែ​មួយ (ZTE F606)

ក្រៅពី​មាន​មុខងារ​ទទួល និង​បញ្ជូន​ទិន្នន័យ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ឬ​កុំព្យូទ័រ​ហើយ Router ZTE F606 មាន​មុខងារ​មួយ​ទៀត​ដែល​អាច​ឱ្យ​អ្នក​បង្កើត​ឈ្មោះ Wi-Fi រហូត​ដល់​ទៅ​បី​ថែម​​ទៀត ហើយ​លើស​ពី​នេះ​ទៀត អ្នក​ក៏​អាច​បែងចែក​វា​ឱ្យ​ដាច់​ពី​គ្នា​បាន​ទៀត​ផង ដែល​គេ​ហៅថា Wi-Fi isolation។ ហេតុ​អ្វី​ចាំបាច់​បែងចែក ហេតុផល​ចម្បង គឺ​ដើម្បី​ធានា​ថា Router របស់​អ្នក​មិន​ត្រូវ​បាន​អ្នក​ផ្សេង​ចូល​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ឡើយ ហើយ​អ្នក​ផ្សេង​ក៏​មិន​អាច​អាក់សេស​លើ​ឧបករណ៍ តាមដាន ឬ​ប្រើប្រាស់​ធនធាន​នៅ​លើ​បណ្ដាញ​ផ្ទាល់ខ្លួន​របស់​អ្នក​ឡើយ។ វា​មាន​ន័យ​ថា អ្នក​ត្រូវ​បង្កើត​ឈ្មោះ Wi-Fi មួយ​ឱ្យ​ដាច់​ចេញ​ពី​ឈ្មោះ...

ទាញ​យក​កូន​សៀវភៅ​ណែនាំ​ពី​ឧបករណ៍​និង​សុវត្ថិភាព​នៃ​ការ​ទំនាក់ទំនង​នៅ​លើ​អ៊ីនធឺណិត

នៅ​ពេល​ថ្មីៗ​នេះ អង្គការ Localization Lab ផ្សព្វផ្សាយ​កូន​សៀវភៅ​ណែនាំ​មួយ​ជា​ទម្រង់ PDF ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ឈ្វេងយល់​ពី​ការ​ទំនាក់ទំនង​នៅ​លើ​អ៊ីនធឺណិត​ដោយ​សុវត្ថិភាព និង​ភាព​ឆ្លាតវៃ។ កូន​សៀវភៅ​ណែនាំ​នេះ គឺ​រៀបចំ​ដោយ​អង្គការ Localization Lab សហការ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ឌីជីថល និង​អ្នក​រចនា​នៅ​ដើម​ឆ្នាំ​២០២២ ដើម្បី​កែសម្រួល និង​រៀបរៀង​ជា​ភាសា​ខ្មែរ។ អង្គការ Localization Lab ជា​សហគមន៍​អន្តរជាតិ​មួយ​ដែល​ជាទូទៅ​តែងតែ​កែសម្រួល ឬ​បកប្រែ​ភាសា​ពី​ឧបករណ៍​សុវត្ថិភាព​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​នៃ​ប្រទេស​ផ្សេងៗ។ បើ​តាម​អង្គការ​នេះ នៅ​ដើម​ឆ្នាំ​២០២២ ពួក​គេ​បាន​រៀបចំ​កូន​សៀវភៅ​ណែនាំ​មួយ​ជា​ភាសា​ខ្មែរ​ដែល​មាន ៤៧​ទំព័រ...

មុខងារ​ការពារ Signal មិន​ឱ្យ​អ្នក​ដទៃ​បង្កើត​គណនី​របស់​អ្នក​នៅលើ​ទូរស័ព្ទ​ផ្សេង​ទៀត

កម្មវិធី​ឈែត Signal គឺជា​កម្មវិធី​ផ្ញើ​សារ​មិន​គិតថ្លៃ ងាយស្រួល​ប្រើ និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​នៅពេល​បច្ចុប្បន្ន​នេះ។ ដើម្បី​ប្រើ​កម្មវិធី​ឈែត Signal បាន អ្នក​ត្រូវការ​លេខ​ទូរស័ព្ទ​ដើម្បី​ចុះឈ្មោះ​បង្កើត​គណនី​ជាមួយ Signal។ ដោយសារ​កម្មវិធី Signal អាច​ប្រើ​បាន​តែ​នៅលើ​ទូរស័ព្ទ​មួយ​ប៉ុណ្ណោះ​ក្នុង​ពេល​តែ​មួយ (ដូចជា iPhone ឬ Android) ទើប​កម្មវិធី Signal ផ្ដល់​នូវ​មុខងារ​ការពារ​មិន​ឱ្យ​អ្នក​ដទៃ​លួច​ដំឡើង​គណនី​របស់​អ្នក​នៅលើ​ឧបករណ៍ ឬ​ទូរស័ព្ទ​ថ្មី​មួយ​ទៀត​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក។ មុខងារ​នេះ​មាន​ឈ្មោះ​ថា Registration Lock (ចាក់​សោ​ការ​ចុះឈ្មោះ)។ នៅ​ពេល​អ្នក​បើក​ដំណើរការ​មុខងារ...

WordPress មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ថ្មី ទាមទារ​ឱ្យ​អាប់ដេត​បន្ទាន់​ទៅ​ជំនាន់ 5.9

WordPress ត្រូវ​បាន​អ្នក​ជំនាញ​រក​ឃើញ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​វែបសាយ​ទាំងអស់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា WordPress ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​ភ្លាមៗ (Update WordPress) ទៅ​កាន់​ជំនាន់​ចុងក្រោយ​បង្អស់​ដែល​ទើប​តែ​ដាក់​ឱ្យ​ទាញ​យក។ អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា បញ្ជាក់​ថា ចំណុច​ខ្សោយ​ថ្មី​របស់​កម្មវិធី WordPress ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ក្នុង​កម្មវិធី WordPress កំណែ 3.7 ដល់ 5.8 (WordPress 3.7 – 5.8) ដែល​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ធ្វើ​បច្ចុប្បន្នភាព​ទៅ​កាន់​ជំនាន់ 5.9 ជាបន្ទាន់...

ABA រំឭក​អតិថិជន​ឱ្យ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ជន​ឆបោក​នៅ​លើ​អនឡាញ

ធនាគារ ABA ជា​ធនាគារ​មួយ​កំពុង​ពេញ​និយម​សម្រាប់​ពលរដ្ឋ​កម្ពុជា ជាពិសេស​ស្រទាប់​យុវវ័យ​ជំនាន់​ឌីជីថល ប្រើប្រាស់​ក្នុង​ការ​ផ្ទេរ​សាច់ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ (ABA Mobile Apps) ពី​គណនី​មួយ​ទៅ​គណនី​មួយ ទិញ​ទំនិញ​នៅ​តាម​ហាង ទូទាត់​ប្រាក់​សម្រាប់​អាហារ និង​ដើម្បី​ទិញ​ទំនិញ​តាម​អនឡាញ​ជាដើម។ ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ គេ​សង្កេត​ឃើញ​ថា កន្លង​មក អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​លង់​ចាញ់​បោក​ជន​ទុច្ចរិត ដោយ​ខាតបង់​នូវ​ទឹកប្រាក់​មួយ​ចំនួន។ ដោយ​មើល​ឃើញ​បែបនេះ ក្រុម​ការងារ Techkhmer ក៏​ធ្លាប់​ចេញផ្សាយ​អត្ថបទ​ទាក់ទង​នឹង​ល្បិច​ឆបោក​របស់​ជន​ខិលខូច​តាម​អនឡាញ និង​វិធី​ការពារ​ខ្លួន​អ្នក​នៅ​លើ​អ៉ីនធឺណិត​ផង​ដែរ។ ទន្ទឹម​នឹង​នេះ ធនាគារ ABA...

រូបថត​ជាង​៦០​ម៉ឺន​សន្លឹក​របស់​នារីៗ​វ័យ​ក្មេង​ត្រូវ​បាន​គេ​ទាញ​យក​ពី​គណនី iCloud ដើម្បី​ស្វែងរក​រូបភាព​អាសអាភាស

នារីៗ​វ័យ​ក្មេង​ជាច្រើន​ដែល​ប្រើ​ផលិតផល Apple ដូចជា iPhone និង iPad ជាដើម ហើយ​ផ្ទុក​រូបភាព និង​វីដេអូ​នៅ​លើ​សេវាកម្ម iCloud ត្រូវ​បាន​បុរស​ម្នាក់​លួច​ចូល​ទាញ​យក​បាន​ប្រមាណ ៦២​ម៉ឺន​រូបភាព ក្នុង​គោលបំណង​ស្វែងរក​រូបភាព​អាសអាភាស។

វិធានការ​បង្ការ​ការ​បោកបញ្ឆោត​លួច​គណនី​និង​ទំព័រ​ហ្វេសប៊ុក ព្រមទាំង​ព័ត៌មាន​គណនី​ធនាគារ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ចុងខែ​កក្កដា ជូន​ដំណឹង​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) និង​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ ឱ្យ​ប្រុងប្រយ័ត្ន​លើ​ករណី​ក្រុម​ចោរ​បច្ចេកវិទ្យា​ដែល​គេ​ហៅ​ថា ហេគឃ័រ (hackers) លួច​យក​គណនី​ហ្វេសប៊ុក ទំព័រ​ហ្វេសប៊ុក និង​ព័ត៌មាន​ទាក់ទង​នឹង​គណនី​ធនាគារ។
ក្រុមហ៊ុន Taobao

ទិន្នន័យ​ជាង ១​ពាន់​លាន​នាក់​របស់​គេហទំព័រ​លក់​ទំនិញ​ចិន Taobao ត្រូវ​បាន​ទាញ​យក

អ្នក​អភិវឌ្ឍន៍​សូហ្វវែរ​ចិន​ម្នាក់​បាន​បង្កើត​កម្មវិធី​ប្រភេទ web crawling លួច​ទាញ​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​គេហទំព័រ​លក់​ទំនិញ​ដ៏​មាន​ប្រជាប្រិយ​របស់​ចិន Taobao ជាង ១១០០​លាន​នាក់​ក្នុង​រយៈពេល​តែ ៨​ខែ​ប៉ុណ្ណោះ។ សារព័ត៌មាន​អាមេរិក The Wall Street Journal ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា (ម៉ោង​នៅ​អាមេរិក) ដោយ​ដកស្រង់​ពី​សាលក្រម​របស់​តុលាការ​ស្រុក​មួយ​ក្នុង​ខេត្ត​ហឺណាន (Henan) ភាគ​កណ្ដាល​ប្រទេស​ចិន បង្ហាញ​ថា អ្នក​អភិវឌ្ឍន៍​សូហ្វវែរ​នោះ​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​អ្នក​ប្រើប្រាស់​គេហទំព័រ Taobao ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Alibaba ចាប់ពី​ខែ​វិច្ឆិកា...
Update Windows May

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត ៤ នៅ​ក្នុង​ផលិតផល​ក្នុង​ខែ​ឧសភា ២០២១

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ៤ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ៥៥ ត្រូវ​បាន​ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ដែល​វា​មាន​ផល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន​មួយចំនួន​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១។ ក្រុមហ៊ុន Microsoft ណែនាំ​ឱ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទាំងអស់​នោះ​ជាបន្ទាន់ ដើម្បី​ជៀសវាង​ក្រុម​ហេគឃឺ (Hackers) ឆ្លៀត​ឱកាស​ប្រើប្រាស់​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ទាំងនោះ​ដើម្បី​វាយប្រហារ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ជា​គោលដៅ។ ប្រសិនបើ​ការ​វាយប្រហារ​បាន​ជោគជ័យ ក្រុម​ហេគឃឺ​នឹង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code) ហើយ​ថែមទាំង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង បន្ទាប់មក​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។ ផលិតផល​របស់​ក្រុមហ៊ុន...
ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

ប្រុងប្រយ័ត្ន! ទំព័រ​ក្លែង​ជា​កម្មវិធី Messenger បន្លំ​លួច​គណនី​ហ្វេសប៊ុក

នៅ​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​ថិចខ្មែរ (TECH KHMER) សង្កេត​ឃើញ​មាន​ផេក​មួយ​ចំនួន​ទើប​តែ​បង្កើត​ឡើង​ថ្មីៗ​នៅ​ចុង​ខែ​មេសា នេះ ហើយ​មាន Boost Page ផង បាន​បន្លំ​ឈ្មោះ​ស្រដៀង​នឹង​ឈ្មោះ​កម្មវិធី Messenger របស់​ហ្វេសប៊ុក ដោយ​ជំរុញ​ឱ្យ​អ្នក​ប្រើប្រាស់​ចុច​អាប់ដេត (update) កម្មវិធី Messenger។ ទំព័រ​ហ្វេសប៊ុក​ទាំងនោះ​មាន​ឈ្មោះ​ដូចជា "Messenger ubdate" និង​មាន​ទំព័រ​ជា​ភាសា​ខ្មែរ​មួយ​ទៀត​សរសេរ​ថា "ធ្វើ​បច្ចុប្បន្នភាព" ដោយ​មាន​ដាក់​ឡូហ្គូ (logo) នៃ​កម្មវិធី​ផ្ញើ​សារ​របស់​ហ្វេសប៊ុក...
Google Chrome Update

Chrome មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ខ្លាំង​តម្រូវ​ឱ្យ Update ទៅ​កាន់​កំណែ​ជំនាន់​៩០

ក្រុមហ៊ុន Google ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Chrome អំពី​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ទៅ​កាន់​ជំនាន់ 90.0.4430.93 ដែល​ជា​ជំនាន់​ចុងក្រោយ​ដើម្បី​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​នៃ​ភាព​ងាយ​រងគ្រោះ។ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Google នៅ​លើ Blog របស់​ខ្លួន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បញ្ចេញ​កំណែ​ចុងក្រោយ​នៃ​កម្មវិធី​រុករក Chrome ទៅ​កាន់​កំណែ​ជំនាន់ 90.0.4430.93 នៅ​ចុងខែ​មេសា។ ការ​បញ្ចេញ​កំណែ​ជួសជុល គឺ​សម្រាប់​ជួសជុល និង​បិទ​ចន្លោះ​ប្រហោង​នៃ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ចំនួន ៩ ដែល​មាន​នៅ​លើ​កម្មវិធី​រុករក​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Mac...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!