24.6 C
Phnom Penh
Tuesday ទី​16 December ឆ្នាំ​2025
គេហទំព័រ ដំណឹង

ដំណឹង

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​អំពី​ដំណឹង​ថ្មីៗ ឬ​ព្រឹត្តិការណ៍​ផ្សេងៗ​ទាក់ទង​នឹង​ការ​វិវឌ្ឍ​នៃ​បច្ចេកវិទ្យា (Innovation) ទាំង​សម្រាប់​ទូរស័ព្ទ (Smartphone) និង​កុំព្យូទ័រ (Computer) ជាដើម។

វៀតណាម​គ្រោង​បង្ហោះ​ផ្កាយរណប​រ៉ាដា​តាមដាន​អាកាសធាតុ​ដំបូង​បង្អស់​ផលិត​ដោយ​ខ្លួនឯង​នៅ​ដើម​ឆ្នាំ​២០២៥

ផ្កាយរណប​រ៉ាដា​ឈ្មោះ LOTUSat-1 របស់​វៀតណាម សម្រាប់​តាមដាន​អាកាសធាតុ​ដំបូង​បង្អស់ នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​ដើម​ឆ្នាំ​២០២៥ ក្រោយពី​គេ​រំពឹង​ថា​ការ​បង្កើត​ផ្កាយរណប​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០២៤ នេះ។ យោង​តាម​សារព័ត៌មាន​វៀតណាម VnExpress ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ ឲ្យ​ដឹង​ថា ផ្កាយរណប​រ៉ាដា​តាមដាន​អាកាសធាតុ​ដំបូង​បង្អស់​របស់​វៀតណាម នេះ មាន​សមត្ថភាព​ផ្ដល់​ការ​ព្រមាន​ជា​មុន​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជួយ​កាត់​បន្ថយ​ការ​ខូចខាត​បណ្ដាល​មកពី​គ្រោះ​ធម្មជាតិ​បាន​រហូត​ដល់ ១០%។ អគ្គនាយក​រង​នៃ​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម លោក ឡេ ស៊ួន ហុយ (Le Huan...
ទម្រង់​បោកប្រាស់​យក​ទំព័រ​ហ្វេសប៊ុក​ដោយ​បន្លំ​ជា​ក្រុមហ៊ុន Meta (Facebook)

សូម​ប្រយ័ត្ន! ទម្រង់​បោកប្រាស់​យក​ទំព័រ​ហ្វេសប៊ុក​ដោយ​បន្លំ​ជា​ក្រុមហ៊ុន Meta (Facebook)

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជូនដំណឹង​ដល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បោកប្រាស់​ថ្មី​មួយ​ដែល​បន្លំ​ខ្លួន​ជា​ក្រុមហ៊ុន Meta (Facebook) ដោយ​ផ្ញើ​សារ និង​តម្រូវ​ឱ្យ​យើង​ចុច​លើ​តំណ​ភ្ជាប់​ដើម្បី​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​យើង និង​ឈាន​ដល់​ការ​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​យើង​បាន​ទាំងស្រុង។ នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៣ នេះ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បង្ហោះ​សារ រួម​ជាមួយ​រូបភាព​នៃ​សារ​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន ដោយ​បញ្ជាក់​ថា នេះ​គឺ​ជា​ទម្រង់​បោកប្រាស់​ដែល​បន្លំ​ខ្លួន​ជា META ឬ​ជា Facebook ដើម្បី​ឱ្យ​យើង​ចុច​តំណ​ភ្ជាប់ ហើយ​លួច​យក​នូវ​ព័ត៌មាន​របស់​យើង។ នាយកដ្ឋាន​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់​ណា​មួយ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ដែល​តម្រូវ​ឱ្យ​យើង​បំពេញ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ឱ្យ​សោះ។ ទោះ​យ៉ាងណា នៅ​ក្នុង​សារ​របស់​ក្រុម​ឧក្រិដ្ឋជន​ដែល​ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ គឺ​រៀបរាប់​ថា...

Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

Facebook នឹង​ដក​ជម្រើស​នៃ​ការ​ជូនដំណឹង​អំពី​ការ​ចូល​ប្រើ​គណនី​ហ្វេសប៊ុក​តាមរយៈ​សារ SMS ឬ Messenger ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ យោង​តាម​សេចក្ដី​ជូនដំណឹង​នៅ​ក្នុង​ហ្វេសប៊ុក​ក្នុង​ផ្នែក​កំណត់​សុវត្ថិភាព​បន្ថែម (Setting up extra security) បញ្ជាក់​ថា ហ្វេសប៊ុក​នឹង​ជំនួស​មក​វិញ​នូវ​ការ​ជូនដំណឹង​អំពី​ការ​ចូល​ប្រើ​គណនី​ហ្វេសប៊ុក​នេះ​នៅ​ក្នុង​កម្មវិធី​ហ្វេសប៊ុក​ដោយ​ស្វ័យប្រវត្តិ (Facebook Apps) តែម្ដង បន្ទាប់ពី​ដក​ចេញ​ជម្រើស​ជូនដំណឹង​តាមរយៈ SMS ឬ Messenger។ ការ​ជូនដំណឹង​អំពី​ការ​ចូល​ប្រើ​គណនី​ហ្វេសប៊ុក (Get alert about unauthorized logins)...

Edward Snowden អតីត​មន្ត្រី​ចារកម្ម​អាមេរិក​ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​រុស្ស៊ី

លោក Edward Snowden អតីត​មន្ត្រី​នៃ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក (National Security Agency, NSA) ត្រូវ​បាន​ផ្ដល់​សញ្ជាតិ​រុស្ស៊ី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​សារព័ត៌មាន CNN។ សារព័ត៌មាន​ដដែល​នេះ​បាន​ដកស្រង់​សេចក្ដី​សម្រេច​មួយ​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​២៦ កញ្ញា មក​ចុះផ្សាយ​ឱ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេច​ផ្ដល់​សញ្ជាតិ​រុស្ស៊ី​ដល់​អតីត​មន្ត្រី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ឈ្មោះ Edward Snowden...

ក្រុមហ៊ុន Meta បើក​ព្រឹត្តិការណ៍​យល់ដឹង​ឯកជនភាព​ដំបូង​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១០-១២​មិថុនា

ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់​បណ្ដាញ​សង្គម Facebook រៀបចំ​ព្រឹត្តិការណ៍​រយៈពេល​បី​ថ្ងៃ​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ដោយ​អនុញ្ញាត​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី។ កម្មវិធី​សាធារណៈ​ដំបូង​បង្អស់​ដែល​មិន​ធ្លាប់​មាន​របស់ Meta មាន​ឈ្មោះ​ថា "YOUR PROFILE YOUR HOME" ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា «ប្រូហ្វាល​អ្នក ផ្ទះ​អ្នក»។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ Factory Phnom Penh នៅ​ថ្ងៃទី​១០ មិថុនា...

មហាសេដ្ឋី Elon Musk ទិញ​យក Twitter ក្នុង​តម្លៃ​ប្រមាណ ៤៤​ពាន់​លាន​ដុល្លារ

ទីបំផុត មហាសេដ្ឋី​ពិភពលោក​ដែល​គេ​ស្គាល់​ថា​ជា CEO នៃ​ក្រុមហ៊ុន​ឡាន​ដ៏​ល្បី​ឈ្មោះ Tesla និង​ក្រុមហ៊ុន​អវកាស SpaceX លោក Elon Musk ទិញ​យក​បណ្ដាញ​សង្គម Twitter បាន​ទាំងស្រុង​ហើយ​ក្នុង​តម្លៃ​សរុប​រហូត​ដល់ ៤៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Twitter កាលពី​ម្សិលមិញ (ថ្ងៃ​ទី​២៥ មេសា) បាន​ប្រកាស​ថា ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​លោក Elon Musk ទិញ​យក​បណ្ដាញ​សង្គម Twitter...

Facebook គិត​ពន្ធ ១០% បន្ថែម​លើ​ចំណាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ នេះ​តទៅ ក្រុមហ៊ុន Meta នឹង​ចាប់ផ្ដើម​អនុវត្ត​ការ​គិត​ពន្ធ​លើ​រាល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ១០% លើ​តម្លៃ​ដែល​អ្នក​ប្រើប្រាស់​ទិញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ហ្វេសប៊ុក (Facebook) ដោយ​ប្រើប្រាស់​កាត​ធនាគារ​ចេញពី​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន Meta ជូនដំណឹង​ដល់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា នេះ​ថា រាល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​សេវាកម្ម Meta ដូចជា​ហ្វេសប៊ុក ជាដើម នឹង​ត្រូវ​គិត​ពន្ធ VAT ១០% បន្ថែម​លើ​ចំណាយ​សរុប​របស់​អ្នក​ប្រើប្រាស់​ដែល​ប្រើ​កាត​ធនាគារ​ចេញពី​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១...

ABA មាន​មុខងារ​លាក់​លុយ​ក្នុង​គណនី​ភ្លាមៗ គ្រាន់តែ​ក្រឡាប់​អេក្រង់​ទូរស័ព្ទ​ចុះក្រោម

ធនាគារ ABA ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ថ្មីៗ​នេះ ធនាគារ​ចេញ​នូវ​មុខងារ​ថ្មី​មួយ​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​ខ្លួន គឺ​អាច​ឱ្យ​អ្នកប្រើប្រាស់​កម្មវិធី​លាក់​លុយ​ក្នុង​គណនី ព្រមទាំង​ប្រវត្តិ​ផ្ញើ​លុយ​ចេញចូល​មិន​ឱ្យ​អ្នកដទៃ​ដឹង​ទៀត​ផង។ មុខងារ​ថ្មី​នេះ​មាន​ឈ្មោះ​ថា «មុខងារ​ទិន្នន័យ​សម្ងាត់» ឬ «Confidential Mode» អាច​ឱ្យ​អតិថិជន​របស់​ធនាគារ ABA ប្រើ​កម្មវិធី​ទូរស័ព្ទ (ABA Apps) ដែល​បាន​បើក​ដំណើរការ​មុខងារ​នេះ អាច​លាក់​ចំនួន​ទឹកប្រាក់​ដែល​មាន​ក្នុង​គណនី និង​ប្រវត្តិ​ផ្ទេរ​ប្រាក់​ចេញចូល​បាន​ដោយ​ងាយ ដោយ​គ្រាន់តែ​ក្រឡាប់​អេក្រង់​ទូរស័ព្ទ​ចុះក្រោម​តែប៉ុណ្ណោះ ហើយ​អ្នក​គ្រាន់តែ​ធ្វើ​ដូចនេះ​ម្ដងទៀត នោះ​ចំនួន​ទឹកប្រាក់ និង​ប្រវត្តិ​ផ្ទេរ​ប្រាក់​របស់​អ្នក​នឹង​ត្រឡប់​មក​ដូច​ដើម​វិញ។ ដើម្បី​កំណត់​មុខងារ​នេះ សូម​អនុវត្ត​ដូច​ខាងក្រោម៖ ករណី​ភាសា​ខ្មែរ =>...

លក្ខណៈ​សម្បត្តិ​ទាំង ៦ ធ្វើ​ឱ្យ Redmi Note 11 ក្លាយ​ជា​ម៉ូដែល​ស្មាតហ្វូន​ដ៏​លេចធ្លោ​នា​ដើម​ឆ្នាំ​២០២២

ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi ហាក់​មិន​ដែល​ធ្វើ​ឱ្យ​អតិថិជន និង​អ្នកគាំទ្រ​របស់​ខ្លួន​ខកចិត្ត​ឡើយ ព្រោះ Xiaomi តែងតែ​នាំ​យក​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​មក​បំពាក់​នៅ​លើ​ស្មាតហ្វូន​របស់​ខ្លួន ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ទទួល​បាន​បទពិសោធន៍​ដ៏​អស្ចារ្យ។ មិន​ខុស​ពី​រាល់​ដង​នោះ​ទេ លើក​នេះ​បន្ទាប់ពី​ធ្វើការ​ដាក់​លក់​ស្មាតហ្វូន Redmi Note 11 ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មិនទាន់​បាន​ប៉ុន្មាន​ផង ម៉ូដែល​ស្មាតហ្វូន​របស់ Xiaomi មួយ​នេះ​ក៏​ក្លាយ​ជា​គោលដៅ​ថ្មី​របស់​អ្នកប្រើប្រាស់ និង​អ្នក​និយម​ចូលចិត្ត​តិចណូឡូជី​ទាំងឡាយ ដោយ​ព្រោះតែ​សមត្ថភាព​ដ៏​ខ្លាំងក្លា​របស់​វា តែ​យើង​នឹង​លើក​យក​តែ​លក្ខណៈ​សម្បត្តិ​ពិសេស ៦​ចំណុច​មក​និយាយ​សិន​តែប៉ុណ្ណោះ។ ១.ការ​ឌីហ្សាញ​ដ៏​ល្អ​ឥតខ្ចោះ និង​ភាព​ច្នៃប្រឌិត​បំផុត​ដែល​គ្មាន​កន្លែង​ទាស់ វា​ត្រូវ​បាន​រចនា​ម៉ូត​ឡើង​យ៉ាង​ប្រណិត​ជាមួយ​ជម្រើស​ពណ៌​ដ៏​ទាក់​ភ្នែក គឺ Graphite Gray,...

កំពូល​ស្មាតហ្វូន Redmi Note 11 របស់ Xiaomi មាន​វត្តមាន​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ

ក្រុមហ៊ុន​បច្ចេកវិទ្យា​លំដាប់​កំពូល Xiaomi បាន​រៀបចំ​កម្មវិធី​បើក​បង្ហាញ​វត្តមាន​របស់​ស្មាតហ្វូន​កំពូល​របស់​ខ្លួន គឺ Redmi Note 11 ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​មាន​ការ​ចូលរួម​ដោយ​កីឡាករ​បាល់ទាត់​អាជីព​សង្ហា​ដ៏​ល្បី គឺ​លោក Thierry Chantha Bin ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ។ ស្មាតហ្វូន​នេះ គឺ​មាន​តម្លៃ $199 សម្រាប់​ទំហំ RAM 4GB និង​មេម៉ូរី 64GB...

ABA រំឭក​អតិថិជន​ឱ្យ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ជន​ឆបោក​នៅ​លើ​អនឡាញ

ធនាគារ ABA ជា​ធនាគារ​មួយ​កំពុង​ពេញ​និយម​សម្រាប់​ពលរដ្ឋ​កម្ពុជា ជាពិសេស​ស្រទាប់​យុវវ័យ​ជំនាន់​ឌីជីថល ប្រើប្រាស់​ក្នុង​ការ​ផ្ទេរ​សាច់ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ (ABA Mobile Apps) ពី​គណនី​មួយ​ទៅ​គណនី​មួយ ទិញ​ទំនិញ​នៅ​តាម​ហាង ទូទាត់​ប្រាក់​សម្រាប់​អាហារ និង​ដើម្បី​ទិញ​ទំនិញ​តាម​អនឡាញ​ជាដើម។ ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ គេ​សង្កេត​ឃើញ​ថា កន្លង​មក អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​លង់​ចាញ់​បោក​ជន​ទុច្ចរិត ដោយ​ខាតបង់​នូវ​ទឹកប្រាក់​មួយ​ចំនួន។ ដោយ​មើល​ឃើញ​បែបនេះ ក្រុម​ការងារ Techkhmer ក៏​ធ្លាប់​ចេញផ្សាយ​អត្ថបទ​ទាក់ទង​នឹង​ល្បិច​ឆបោក​របស់​ជន​ខិលខូច​តាម​អនឡាញ និង​វិធី​ការពារ​ខ្លួន​អ្នក​នៅ​លើ​អ៉ីនធឺណិត​ផង​ដែរ។ ទន្ទឹម​នឹង​នេះ ធនាគារ ABA...

ផែនទី​បង្ហាញ​ផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដាក់​ឱ្យ​ប្រើប្រាស់​ឯកសារ «ផែនទី​បង្ហាញ​ផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០»។

រូបថត​ជាង​៦០​ម៉ឺន​សន្លឹក​របស់​នារីៗ​វ័យ​ក្មេង​ត្រូវ​បាន​គេ​ទាញ​យក​ពី​គណនី iCloud ដើម្បី​ស្វែងរក​រូបភាព​អាសអាភាស

នារីៗ​វ័យ​ក្មេង​ជាច្រើន​ដែល​ប្រើ​ផលិតផល Apple ដូចជា iPhone និង iPad ជាដើម ហើយ​ផ្ទុក​រូបភាព និង​វីដេអូ​នៅ​លើ​សេវាកម្ម iCloud ត្រូវ​បាន​បុរស​ម្នាក់​លួច​ចូល​ទាញ​យក​បាន​ប្រមាណ ៦២​ម៉ឺន​រូបភាព ក្នុង​គោលបំណង​ស្វែងរក​រូបភាព​អាសអាភាស។

វិធានការ​បង្ការ​ការ​បោកបញ្ឆោត​លួច​គណនី​និង​ទំព័រ​ហ្វេសប៊ុក ព្រមទាំង​ព័ត៌មាន​គណនី​ធនាគារ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ចុងខែ​កក្កដា ជូន​ដំណឹង​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) និង​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ ឱ្យ​ប្រុងប្រយ័ត្ន​លើ​ករណី​ក្រុម​ចោរ​បច្ចេកវិទ្យា​ដែល​គេ​ហៅ​ថា ហេគឃ័រ (hackers) លួច​យក​គណនី​ហ្វេសប៊ុក ទំព័រ​ហ្វេសប៊ុក និង​ព័ត៌មាន​ទាក់ទង​នឹង​គណនី​ធនាគារ។
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!