ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០
កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដាក់ឱ្យប្រើប្រាស់ឯកសារ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០»។
កម្មវិធីទូរស័ព្ទថ្មីសន្លាងបង្កើតដោយកូនខ្មែរអាចបំលែងសំឡេងទៅជាអត្ថបទសរសេរភ្លាមៗ
កម្មវិធីទូរស័ព្ទថ្មីសន្លាងមួយបង្កើតឡើងដោយអ្នកស្រាវជ្រាវវ័យក្មេងរបស់កម្ពុជា ដែលកម្មវិធីនេះមានសមត្ថភាពបំលែងសំឡេងនិយាយទៅជាអត្ថបទសរសេរភ្លាមៗ ត្រូវបានដាក់ឱ្យទាញយកជាផ្លូវការទាំងសម្រាប់ប្រព័ន្ធ Android និង iOS។
កម្មវិធីទូរស័ព្ទនេះមានឈ្មោះថា "ប្រព័ន្ធស្វ័យប្រវត្តិកម្មបំលែងសំឡេងនិយាយភាសាខ្មែរទៅជាអត្ថបទសរសេរ (Khmer Automatic Speech Recognition – Khmer ASR)" ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ក្នុងការបំលែងសំឡេងនិយាយ និងឯកសារសំឡេងជាភាសាខ្មែរឱ្យទៅជាអត្ថបទសរសេរដោយស្វ័យប្រវត្តិនៅលើទូរស័ព្ទស្មាតហ្វូន។
ទំព័រហ្វេសប៊ុក (Facebook) របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន...
ទាញយកសៀវភៅ “អំណានជាអំណាច ” ចំណេញ ៧យ៉ាង
សៀវភៅ
"អំណានជាអំណាច"
ដែលមានទំព័រសរុបចំនួន
២៨៥ទំព័រ និពន្ធដោយលោក
ឡាំ លីម ត្រូវបានដាក់ឱ្យទាញយកជាទម្រង់
PDF
ដោយមិនគិតថ្លៃតាំងពីខែកញ្ញា
ឆ្នាំ២០១៩ មកម៉្លេះ។
លោក
លីម ដាក់ឱ្យទាញយកសៀវភៅនេះដោយឥតគិតថ្លៃ
គឺក្នុងបំណងចង់ចែករំលែកចំណេះដឹងទាក់ទងនឹងការអាន
និងទិដ្ឋភាពខ្លះៗអំពីការសរសេរ។
“កុំភ្លេចសៀវភៅ
បើស្រឡាញ់ខ្លួនឯង
ស្រឡាញ់គ្រួសារ ស្រឡាញ់សង្គមជាតិ”
គឺជាប្រយោគដែលអ្នកនិពន្ធលើកយកមកបង្ហាញមុនគេនៅលើក្របសៀវភៅ
“អំណានជាអំណាច”។
ក្នុងន័យនេះ
អ្នកនិពន្ធចង់រំលេចខ្លឹមសារថា
នៅពេលដែលសង្គមមួយមានអ្នកអាចច្រើន
សង្គមមួយនោះនឹងខ្លាំង។
ចំណុចខាងក្រោមនេះ
គឺជាចំណុចចំណេញពីការអានសៀវភៅមួយក្បាលនេះ៖
ចេះជ្រើសរើសសៀវភៅអានដោយមិនចំណាយលុយខុសគោលដៅសម្រាប់កូនអ្នកក្រ
ចេះអានដោយយកចិត្តទុកដាក់
អានយកចេះ មិនមែនអានយកចប់
អានយកគុណភាព មិនមែនអានយកបរិមាណសៀវភៅ
ពេលស្គាល់សៀវភៅដែលត្រូវអាន
ចេះអានយកចេះ មិនខាតពេលវេលា
សម្រាប់អ្នកចង់រៀនសរសេរសំណេរសង្គម
នឹងអាចយល់ពីចរន្តសំណេរខ្លះៗមុននឹងចាប់សរសេរសៀវភៅដោយខ្លួនឯង
ស្គាល់ចរិតអ្នកនិពន្ធ
ដឹងចំណេះដឹងស្មេរតាមរយៈស្នាដៃដែលខ្លួនបានអាន
ចេះបន្សុទ្ធចំណេះដឹងពីសំណេរតាមរយៈការរៀនគិតពិចារណា
ផលចំណេញចុងក្រោយ
គឺសៀវភៅនេះអ្នកអានអាចទាញយកអានដោយមិនគិតថ្លៃ
ចំណេញលុយជាក់ស្ដែង
បន្ទាប់ពីអានសៀវភៅនេះចប់
អ្នកប្រាកដជាចេះគិតគូរពិចារណា
និងជ្រើសរើសប្រភេទសៀវភៅដើម្បីអាន
និងវិធីអានដោយត្រឹមត្រូវមួយសម្រាប់ខ្លួនឯង។
ទាញយកសៀវភៅ៖ http://bit.ly/2mjahfC ៕
iCloud App ជំនាន់ថ្មីមាននៅលើ Windows 10 ហើយ
ក្រុមហ៊ុន
Apple
ដាក់ឱ្យដំណើរការនូវកម្មវិធី
iCloud
ជំនាន់ថ្មីនៅលើហាងរបស់ក្រុមហ៊ុន
Microsoft (Microsoft Store)
សម្រាប់ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
វីនដូ១០ (Windows
10)
ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបានអត្ថប្រយោជន៍ពីគណនី
iCloud របស់ពួកគេនៅលើ
Windows 10។
នៅក្នុងប្លក់ (blog) របស់ក្រុមហ៊ុន Microsoft ចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឱ្យដឹងថា កម្មវិធី iCloud ថ្មីនេះនឹងអនុញ្ញាតឱ្យអតិថិជនរបស់ក្រុមហ៊ុន Apple ផ្ទុក និងអាក់សេស (access) ទៅកាន់ទិន្នន័យរបស់ពួកគេទាំងនៅលើឧបករណ៍របស់ Microsoft និងឧបករណ៍របស់ Apple។
អ្នកប្រើប្រាស់នឹងងាយស្រួលក្នុងការអាក់សេសទៅកាន់រូបថត
វីដេអូ...
អ្នកបាក់ឌុបដំឡើងកម្មវិធីជីវវិទ្យាលើស្មាតហ្វូនដើម្បីធ្វើតេស្ដភ្លាមទៅ
កម្មវិធីជីវវិទ្យាថ្នាក់ទី១២
(Biology Grade 12)
ដែលជាឧបករណ៍ជំនួយបន្ថែមដល់សិស្សថ្នាក់ទី១២
ក្នុងការធ្វើតេស្ដសមត្ថភាពមុខវិជ្ជាជីវវិទ្យានៅលើទូរស័ព្ទដៃស្មាតហ្វូន
ព្រមទាំងដើម្បីបង្កើនការចងចាំផ្នែកវិទ្យាសាស្ត្រសិក្សាតាមគោលវិធីស្ទែម
(STEM) ត្រូវបានដាក់ឲ្យប្រើប្រាស់
និងទាញយកដោយឥតគិតថ្លៃ។
កម្មវិធីទូរស័ព្ទស្មាតហ្វូន
(Smartphone App) ជីវវិទ្យាថ្នាក់ទី១២
នេះ ត្រូវបានសហការបង្កើតឡើងដោយក្រសួងអប់រំ
យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ
(Open Institute)
និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១
ខែកុម្ភៈ ឆ្នាំ២០១៩
ក្នុងមហោស្រពវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាលើកទី៥
នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ
អាចទាញយកទៅដំឡើងនៅលើទូរស័ព្ទឆ្លាតវៃរបស់ខ្លួនបានដោយមិនអស់ប្រាក់
ហើយអាចធ្វើតេស្ដសមត្ថភាពរបស់ខ្លួន
និងបង្កើនការចងចាំលើមុខវិជ្ជានេះផងដែរ។
ខាងក្រោមនេះ
ជាមុខងារមួយចំនួនដែលកម្មវិធីទូរស័ព្ទជីវវិទ្យាថ្នាក់ទី១២
មាន៖
ជាឧបករណ៍ជំនួយសម្រាប់សិស្សថ្នាក់ទី១២
ក្នុងការតេស្ដសមត្ថភាព
បង្កើនការចងចាំផ្នែកវិទ្យាសាស្ត្រ
សិក្សាតាមគោលវិធីស្ទែម
(STEM)
មានមេរៀនរំឭកគ្រប់ជំពូកតាមកម្មវិធីក្រសួងអប់រំ
យុវជន និងកីឡា
ក្នុងមួយថ្ងៃសិស្សអាចឆ្លើយសំណួរចំនួនបី
សិស្សអាចមើលពិន្ទុរបស់ខ្លួនក្រោយពេលឆ្លើយសំណួរចប់
អាចប្រៀបធៀបពិន្ទុជាមួយមិត្តរួមថ្នាក់
សិស្សក្នុងស្រុក ឬខេត្ត
និងមិត្តភ័ក្ដិក្នុងហ្វេសប៊ុក។
ទោះយ៉ាងណាក៏ដោយ
បើតាមការចុះផ្សាយរបស់ក្រសួងអប់រំ
យុវជន និងកីឡា
នៅលើទំព័រហ្វេសប៊ុករបស់ក្រសួង
ឲ្យដឹងថា កម្មវិធីជីវវិទ្យាថ្នាក់ទី១២
នេះមិនទាន់មាននៅលើប្រព័ន្ធប្រតិបត្តិការ
iOS នៅឡើយទេ។
មានន័យថា អ្នកប្រើ iPhone
ត្រូវរង់ចាំមួយរយៈសិន
ចំណែកអ្នកប្រើទូរស័ព្ទ
Android អាចទាញយកតាមតំណភ្ជាប់ខាងក្រោម។
តំណភ្ជាប់ទាញយកកម្មវិធីទូរស័ព្ទសម្រាប់
Android៖
http://bit.ly/2U0FeB1
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។
សូមអរគុណ!
កំណត់ចំណាំ៖
ហាមយកអត្ថបទពីគេហទំព័រ
www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕
App ជួយបច្ចេកទេសកសិកម្មដំបូង អាចទាញយកប្រើដោយឥតគិតថ្លៃ
កម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតវៃដែលជួយដល់កសិករកម្ពុជា អំពីបច្ចេកទេសកសិកម្ម ព័ត៌មានទីផ្សារកសិកម្ម និងគន្លឹះចិញ្ចឹមសត្វឲ្យមានលក្ខណៈប្រសើរឡើង ត្រូវបានដាក់ឲ្យដំណើរការ និងអាចទាញយកបានទាំងសម្រាប់ទូរស័ព្ទ iPhone និង Android នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
"ទន្លេសាប" ជាឈ្មោះកម្មវិធីទូរស័ព្ទគាំទ្រដល់វិស័យកសិកម្មកម្ពុជា គឺជាការផ្ដួចផ្ដើមបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Cambodia) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការគាំទ្រមូលនិធិដោយអង្គការមួយចំនួនទៀត។
កម្មវិធីទូរស័ព្ទនេះ នឹងអនុញ្ញាតឲ្យកសិករខ្មែរស្វែងយល់ពីបច្ចេកទេសធ្វើស្រែចម្ការ...
ក្រសួងដាក់ឲ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ Road Care Mobile App
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីថ្មីថែទាំផ្លូវដែលមានឈ្មោះថា Road Care Mobile App នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរាយការណ៍អំពីស្ថានភាពផ្លូវជង្ហុក។
កម្មវិធី Road Care Mobile App ជាកម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតវៃ (Smartphone) ដំណើរការប្រព័ន្ធប្រតិបត្តិការ Android និង iOS (iPhone) ដែលអនុញ្ញាតឲ្យពលរដ្ឋថតរូបភាព និងវីដេអូនៃផ្លូវជង្ហុកសម្បុកមាន់...
៩ Websites អ្នកអាច Download Free HTML Template
ចំពោះអ្នកដែលទើបតែចាប់ផ្ដើមរៀនរចនាគេហទំព័រ (Website Designer) ដំបូងៗ ប្រាកដជាមានអារម្មណ៍ថាមិនដឹងត្រូវចាប់ផ្ដើមរចនាគេហទំព័រមួយដោយរបៀបម៉េចនោះទេ ហើយតែងតែស្វែងរកគំរូគេហទំព័រនៅលើបណ្ដាញអ៊ីនធឺណិត ឬក៏មើលវែបសាយដែលមានស្រាប់។
ថ្ងៃនេះ Tech Khmer សូមលើកយកប្រភពនៃវែបសាយមួយចំនួនដែលលោកអ្នកអាចទាញយក Template ដោយមិនគិតថ្លៃ (Free Template) និងមានការរចនាជាលក្ខណៈអាជីពទៀតផង ដើម្បីយកមកអនុវត្តក្នុងការងាររចនារបស់អ្នកបានដោយសេរី។
ជាទូទៅ Template ដែលមិនគិតថ្លៃទាំងនោះ (Free) ត្រូវបានអ្នករចនាគេហទំព័រ (Designer) មួយចំនួនបង្ហោះនៅលើវែបសាយល្បីៗដើម្បីបង្ហាញពីទឹកដៃនៃការរចនារបស់ពួកគេ។ តំណាលគ្នានោះ អ្នករចនាខ្លះក៏បានចែករំលែកទាំង...
អ្នកប្រើ iPhone អស់បញ្ហាក្ដារចុចឆ្លាតវៃចេះតែគាំងទៀតហើយ
កាលពីម្សិលមិញ (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨) ក្រុមការងារនៃក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) បានបញ្ចេញកំណែជំនាន់ថ្មី គឺជំនាន់ ២.២.៨ សម្រាប់អ្នកប្រើប្រព័ន្ធ iOS ដើម្បីដោះស្រាយបញ្ហាក្ដារចុចចេះតែគាំងនៅពេលប្រើម្ដងៗនៅក្នុងជំនាន់ ២.២.៧។
ក្ដារចុចឆ្លាតវៃជំនាន់ ២.២.៧ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS (iPhone, iPad) ត្រូវបានអ្នកប្រើប្រាស់កត់សម្គាល់ឃើញថាមានបញ្ហាគាំង និងចេះតែបិទបើកក្ដារចុច ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការអាក់អន់ចិត្តចំពោះការរំខាននេះ។ ដោយសារបញ្ហានេះ...
អូនខ្យងមហាកូរ Sticker មានសម្រាប់អ្នកប្រើ Android ហើយ
អូនខ្យងមហាកូរ គឺជារូប sticker ថ្មីនៅក្នុងក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) សម្រាប់ទូរស័ព្ទឆ្លាតវៃ (Smartphone) ដែលទើបចេញកំណែជំនាន់ថ្មី គឺជំនាន់ ២.២.៦ (version 2.2.6) កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Android។
រូប sticker អូនខ្យង គឺជារូប sticker ទីពីរហើយរបស់ក្រុមអ្នកអភិវឌ្ឍក្ដារចុចឆ្លាតវៃ...
ត្រីវិស័យ App ផ្ដល់ប្រឹក្សានិងតម្រង់ទិសសិស្សពីជំនាញសិក្សា
អង្គការ ខេប (Kampuchean Action for Primary Education, KAPE) ដែលធ្វើការលើវិស័យអប់រំ បានបង្កើតកម្មវិធីទូរស័ព្ទឆ្លាតវៃ ដើម្បីផ្ដល់ប្រឹក្សា និងតម្រង់ទិសសិស្សានុសិស្សឲ្យជ្រើសរើសជំនាញសិក្សាដោយផ្អែកលើមុខវិជ្ជាដែលខ្លួនពូកែ និងតាមបុគ្គលិកលក្ខណៈរបស់ខ្លួន។
កម្មវិធីប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិចត្រូនិកនេះ មានឈ្មោះថា ត្រីវិស័យ (Trey Visay)។ ក្រៅពីផ្ដល់ប្រឹក្សា និងតម្រង់ទិសក្នុងការជ្រើសរើសជំនាញ សិស្សានុសិស្សក៏អាចមើលព័ត៌មានអំពីសាលា និងលេខទំនាក់ទំនងរបស់សាលានីមួយៗបានយ៉ាងងាយស្រួលផងដែរ។
សិស្សម្នាក់ៗអាចបង្កើតគណនីផ្ទាល់ខ្លួនដើម្បីចូលទៅក្នុងកម្មវិធី ដែលអាចកំណត់ភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ស្វែងរកការងារជាច្រើននៅប្រទេសកម្ពុជា...
ក្រសួងអប់រំបង្កើត App ជួយសិស្សទី១២ត្រៀមប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យសិស្សថ្នាក់ទី១២ ទាញយកកម្មវិធីទូរស័ព្ទឆ្លាតវៃ (Smartphone App) ដែលមានឈ្មោះថា MoEYS App Scan ដើម្បីជាជំនួយដល់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
នៅក្នុងទំព័រហ្វេសប៊ុក (Faceboo Page) របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ MoEYS App...
របៀបបើកវែបសាយដែលត្រូវគេរាំងខ្ទប់ (blocked website)
តើលោកអ្នកបើកវែបសាយ (website) មួយចំនួនមិនចេញមែនទេ? ប្រាកដណាស់ វែបសាយមួយចំនួនត្រូវបានគេរាំងខ្ទប់ (blocked) ក្នុងហេតុផលអ្វីមួយ។ ហេតុនេះ លោកអ្នកនឹងមិនអាចបើកដំណើរការវែបសាយទាំងនោះបានឡើយ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកចាំបាច់ត្រូវចូលកាន់វែបសាយដែលត្រូវគេ blocked មែន លោកអ្នកនៅតែមានជម្រើសដើម្បីបើកវែបសាយទាំងនោះបាន ដោយគេចចេញពីប្រព័ន្ធចម្រោះ (filter) របស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតបានតាមវិធីជាច្រើន។
ជាជម្រើសងាយស្រួល Tech Khmer សូមលើកយកវិធីបើកវែបសាយដែលត្រូវគេ blocked តាមរយៈ Opera Browser ដែលក្រុមហ៊ុននេះបានបញ្ចូលបណ្ដាញឯកជនសិប្បនិមិត្ត...
Oxygen OS 5.0.3 សម្រាប់ OnePlus 3/3T មាន Face Unlock
ក្រុមហ៊ុនទូរស័ព្ទ OnePlus បញ្ចេញកំណែប្រព័ន្ធប្រតិបត្តិការជំនាន់ Oxygen OS 5.0.3 ជាផ្លូវការសម្រាប់ទូរស័ព្ទ OnePlus 3 និង OnePlus 3T ហើយនៅចុងខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងមុខងារដោះសោតាមរយៈមុខ (Face Unlock) និងមុខងារជាច្រើនទៀត។
មុខងារដោះសោតាមរយៈមុខនេះ ក្រុមហ៊ុន OnePlus បានដាក់បញ្ចូលនៅក្នុងទូរស័ព្ទ OnePlus 5T ប៉ុន្តែក្នុងជំនាន់...



















