Update ភ្លាម បើមិនចង់ឲ្យ Hackers គ្រប់គ្រងម៉ាស៊ីនរបស់អ្នក
ថ្មីៗនេះ ក្រុមហ៊ុន Adobe បានប្រកាសឲ្យអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួនប្រញាប់ធ្វើបច្ចុប្បន្នភាព (update) កម្មវិធីចំនួនពីរ ទៅកាន់កំណែចុងក្រោយ ដើម្បីជៀសផុតពីការវាយប្រហារពីសំណាក់ក្រុមហេគឃឺ (Hackers)។
កម្មវិធីទាំងពីរដែលក្រុមហ៊ុននេះប្រកាសឲ្យអតិថិជនរបស់ខ្លួនប្រញាប់ Update នោះ គឺកម្មវិធី Adobe Acrobat និង Adobe Acrobat Reader ទាំងសម្រាប់ Windows និង Mac OS។
សេចក្ដីប្រកាសលើវេបសាយកាលពីថ្ងៃទី៣ ខែមករា...
ចូលចិត្តមើល YouTube ពេលយប់ ដូរផ្ទៃទៅពណ៌ខ្មៅបានហើយ
ទីបំផុត Google បានដាក់ឲ្យប្រើប្រាស់ផ្ទៃពណ៌ខ្មៅ (Dark Theme) នៅលើ YouTube apps ហើយសម្រាប់ឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android) បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នៅកុំព្យូទ័រ Desktop កុំព្យូទ័រ Laptop និងលើ iOS។
Dark Theme គឺជាការប្ដូរផ្ទៃរបស់ YouTube ពីពណ៌ស ទៅជាពណ៌ខ្មៅ សម្រាប់ចូលចិត្តទស្សនាវីដេអូនៅលើ YouTube នៅពេលយប់...
គន្លឹះសំខាន់ចំនួន ១០ចំណុចដែលអ្នកគួរដឹងក្នុងបច្ចេកវិទ្យា (វគ្គ១)
ប្រសិនបើអ្នកជាអ្នកដែលប្រើប្រាស់បច្ចេកវិទ្យាដូចជាកុំព្យូទ័រ អ៊ីនធឺណិត ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតក្ដីសម្រាប់បំពេញការងារ និងនៅក្នុងជីវភាពប្រចាំថ្ងៃ នោះការស្វែងយល់ពីគន្លឹះខ្លីៗ ឬក៏យុទ្ធសាស្ត្រផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យា នឹងធ្វើឲ្យជីវិតរបស់លោកអ្នកមានភាពងាយស្រួល។ គន្លឹះខ្លីៗ ឬយុទ្ធសាស្ត្រល្អៗទាំងនោះ នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពនៃការងាររបស់លោកអ្នកកាន់តែប្រសើរឡើង។
នៅក្នុងអត្ថបទនេះ Tech Khmer សូមលើកយកគន្លឹះល្អៗដំបូងចំនួន ១០ចំណុចដែលទាក់ទងនឹងបច្ចេកវិទ្យា មកបង្ហាញលោកអ្នក។ គន្លឹះទាំងនេះ អ្នកខ្លះក៏ប្រហែលជាដឹងរួចទៅហើយ ប៉ុន្តែវាក៏មិនខាតបង់អ្វីទេដែលយើងរំឭកពួកវាឡើងវិញនោះ។
គន្លឹះទី១៖ វិធីលឿនក្នុងការប្ដូរតួអក្សរពីអក្សរតូចទៅអក្សរធំ ឬពីអក្សរធំទៅអក្សរតូចនៅក្នុងឃ្លាមួយនៅក្នុងកម្មវិធី Microsoft Word...
របៀបប្រើប្រាស់កម្មវិធី Telegram នៅលើកុំព្យូទ័រ
Messenger App ឬអាចហៅថាកម្មវិធីផ្ញើសារ គឺជាកម្មវិធីដែលដំណើរការលើទូរស័ព្ទឆ្លាតវៃ (Smartphone) និងអនុញ្ញាតឲ្យលោកអ្នកអាចផ្ញើសារជាអក្សរ សំឡេង រូបភាព និងវីដេអូ ជាដើម។ Messenger គឺស្រដៀងគ្នានឹងការផ្ញើសារជាអក្សរនៅក្នុងទូរស័ព្ទដៃដែរ (SMS) ប៉ុន្តែកម្មវិធី Messenger មិនគិតលុយរាល់ការផ្ញើសារនោះទេ គឺដំណើរការបានតាមរយៈអ៊ីនធឺណិត (Internet)។
Messenger តម្រូវឲ្យអ្នកផ្ញើ និងអ្នកទទួលសារ ដំឡើងកម្មវិធីនេះនៅក្នុងទូរស័ព្ទឆ្លាតវៃរបស់ពួកគេ។
កម្មវិធី Messenger មានច្រើន តែកម្មវិធីដែលកំពុងពេញនិយមមួយចំនួន...









