24.6 C
Phnom Penh
Tuesday ទី​16 December ឆ្នាំ​2025
គេហទំព័រ កុំព្យូទ័រ

កុំព្យូទ័រ

នៅ​ក្នុង​ទំព័រ​នេះ នឹង​បង្ហាញ​រាល់​ដំណឹង និង​គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​កុំព្យូទ័រ (Computer) ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows, Linux, និង Mac ជាដើម។

ការ​កំណត់​កម្មវិធី​គិត​លេខ (calculator) ឱ្យ​នៅ​លើ​អេក្រង់​កុំព្យូទ័រ Windows 10

របៀប​ដាក់​ម៉ាស៊ីន​គិត​លេខ (calculator) លើ​អេក្រង់ Windows 10 រហូត

កម្មវិធី​គិត​លេខ (Calculator) ដែល​មាន​ស្រាប់​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ គឺ​ជា​កម្មវិធី​ដែល​មាន​ប្រយោជន៍​ណាស់​សម្រាប់​ការងារ​ពាក់ព័ន្ធ​នឹង​ការ​គិត​លេខ។ ក្រុមហ៊ុន Microsoft តែងតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​គិត​លេខ​នេះ​ពី​មួយ​ជំនាន់​ទៅ​កាន់​ជំនាន់​មួយ​ទៀត​កាន់​តែ​ទំនើប។ ជំនាន់​របស់​កម្មវិធី​គិត​លេខ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 មាន​មុខងារ​ជាច្រើន​ដែល​អាច​ឱ្យ​អ្នក​ប្រើ​វា​សម្រាប់​ការ​គិត​លេខ​បែប​សាមញ្ញ បែប​វិទ្យាសាស្ត្រ (scientific) បែប​អ្នក​សរសេរ​កូដ (programmer) ជាពិសេស​បែប​អត្រា​ប្ដូរ​ប្រាក់ (currency conversion) និង​បែប​បម្លែង​ពី​ខ្នាត​មួយ​ទៅ​ខ្នាត​មួយ​ផ្សេង​ទៀត​ជាដើម។ ប្រសិន​បើ​អ្នក​តែងតែ​ប្រើប្រាស់​ម៉ាស៊ីន​គិត​លេខ (Calculator) នេះ​ញឹកញាប់​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ជាពិសេស​អ្នក​ធ្វើការ​ផ្នែក​គិត​លុយ ហើយ​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10...
Windows Update

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត ១០ ក្នុង​ផលិតផល​នៅ​ក្នុង​ខែ​មករា ២០២១

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១០ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ៨៣ ដែល​មាន​នៅ​ក្នុង​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​មករា ឆ្នាំ​២០២១។ ក្រុម​ហេគឃឺ (Hackers) អាច​វាយប្រហារ​តាមរយៈ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ១០ នេះ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គោលដៅ​បាន​ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code) ទៀត​ផង។ ក្រុម​ហេគឃឺ​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។ ផលិតផល​របស់​ក្រុមហ៊ុន...
Update Windows May

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​៩ ក្នុង​ផលិតផល​របស់​ខ្លួន​នៅ​ខែ​ធ្នូ ២០២០

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ៩ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ៥៨ ដែល​មាន​នៅ​លើ​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០។ ក្រុម​ហេគឃឺ (Hackers) អាច​វាយប្រហារ​តាមរយៈ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ៩ នេះ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គោលដៅ​បាន​ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code) ទៀត​ផង។ ក្រុម​ហេគឃឺ​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។ ផលិតផល​របស់​ក្រុមហ៊ុន...
Update Windows May

Microsoft មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត ១១ នៅ​ខែ​មិថុនា

ចំណុច​ខ្សោយ​ចំនួន ១២៩ ក្នុង​នោះ​មាន ១១​ចំណុច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត ត្រូវ​បាន​ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២០ ដែល​តម្រូវ​ឱ្យ​អតិថិជន​របស់​ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ (Windows) ជាបន្ទាន់។ ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ១១​ចំណុច​នេះ អាច​ឱ្យ​ក្រុម​ហេគឃឺ (hackers) វាយប្រហារ​ទៅ​លើ​ផលិតផល​ក្រុមហ៊ុន Microsoft ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code execution) ថែមទាំង​អាច​គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក​ប្រើប្រាស់​ទាំងស្រុង​ដើម្បី​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដោយ​មិន​ឱ្យ​អ្នក​ដឹង​ខ្លួន ដូចជា​ដំឡើង​កម្មវិធី...
Update Windows May

អាប់ដេត​បន្ទាន់៖ ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​នៃ​ផលិតផល Microsoft នៅ​ខែ​ឧសភា

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១៣​ចំណុច និង​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មធ្យម ៩១​ចំណុច និង​ចំណុច​ខ្សោយ​ធម្មតា ៧​ចំណុច​ផ្សេងទៀត​សម្រាប់​ខែ​ឧសភា ឆ្នាំ​២០២០ ដែល​ប៉ះពាល់​ដល់​ផលិតផល​មួយ​ចំនួន​របស់​ក្រុមហ៊ុន។ តាមរយៈ​ចំណុច​ខ្សោយ​ទាំងនេះ ក្រុម​ហេគឃឺ (hackers) អាច​វាយប្រហារ​ទៅ​លើ​ផលិតផល​ក្រុមហ៊ុន Microsoft ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ (remote code execution) ថែមទាំង​អាច​គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក​ទាំងស្រុង​ដើម្បី​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដោយ​មិន​ឱ្យ​អ្នក​ដឹង​ខ្លួន ដូចជា​ដំឡើង​កម្មវិធី ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​គ្រប់គ្រង​ម៉ាស៊ីន បើក​មើល​ឯកសារ...
អេក្រង់​កុំព្យូទ័រ (Lock Screen) ដែល​តម្រូវ​ឱ្យ​បញ្ចូល​ពាក្យ​សម្ងាត់។

របៀប​ចាក់​សោ​លើ​អេក្រង់​កុំព្យូទ័រ

ប្រសិនបើ​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​បាន​អ្នកដទៃ​អាច​ចូល​ប្រើប្រាស់​បាន​ដោយ​ពុំ​មាន​ការអនុញ្ញាត នោះ​អ្នក​នឹង​ប្រឈម​បញ្ហា​មួយ​ចំនួន ដូចជា​ឯកសារ​ត្រូវ​បាន​ចម្លង​ចេញ​ដោយ​ពុំ​មាន​ការអនុញ្ញាត ឬ​ត្រូវ​បាន​លួច លុប និង​ប្រើប្រាស់​ដោយ​ពុំ​មាន​ការអនុញ្ញាត​ផ្សេងៗ​ទៀត។
កម្មវិធី​រុករក Internet Explorer

Internet Explorer (IE) មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ Zero Day

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ថ្មី​មួយ​នៅ​លើ​កម្មវិធី​រុករក​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Microsoft កំពុង​ក្លាយ​ជា​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows រាប់​លាន​នាក់​នៅ​លើ​ពិភពលោក ពីព្រោះ​ក្រុមហ៊ុន​មិន​ទាន់​ជួសជុល​បញ្ហា​នេះ​នៅ​ឡើយ។ Internet Explorer (IE) គ្រប់​ជំនាន់​រួម​មាន Internet Explorer 9, Internet Explorer 10 និង Internet Explorer 11 ដែល​ដំណើរការ​លើ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10, 8.1 និង Windows 7 គ្រប់​កំណែ​ទាំងអស់ គឺ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ចំណុច​ខ្សោយ​ថ្មី​មួយ​ដែល​គេ​ហៅ​ថា​ចំណុច​ខ្សោយ Zero Day។ ចំណុច​ខ្សោយ Zero Day នេះ​អាច​អនុញ្ញាត​ឱ្យ​ក្រុម​វាយ​ប្រហារ​ដំណើរការ​កូដ​នានា​ពី​ចម្ងាយ​ទៅ​លើ​ម៉ាស៊ីន​ជា​គោលដៅ​របស់​ពួក​គេ ហើយ​ការ​វាយ​ប្រហារ​ដោយ​ជោគជ័យ​តាម​រយៈ​ចំណុច​ខ្សោយ​នេះ នឹង​ផ្ដល់​លទ្ធភាព​ដល់​ក្រុម hackers អាច​គ្រប់គ្រង​លើ​ម៉ាស៊ីន​បាន​ទាំងស្រុង ដោយ​ពួក​គេ​អាច​ដំឡើង​កម្មវិធី បង្កើត admin account លើ​ម៉ាស៊ីន និង​កែប្រែ ឬ​លុប​ទិន្នន័យ​ផង​ដែរ។ មក​ដល់​ថ្ងៃ​នេះ ក្រុមហ៊ុន Microsoft មិន​ទាន់​បញ្ចេញ​កំណែ​អាប់ដេត​ថ្មី​ដើម្បី​ជួសជុល​ចំណុច​ខ្សោយ​នេះ​នៅ​ឡើយ ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​ការពារ​វា​ជា​បណ្ដោះអាសន្ន​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ រហូត​ដល់​ទទួល​បាន​ការ​អាប់ដេត​ពី​ក្រុមហ៊ុន Microsoft។ ទោះ​យ៉ាង​ណា អ្នក​ប្រើប្រាស់​ទាំងអស់​អាច​ការពារ​ពី​ការ​វាយ​ប្រហារ​នានា​ជា​បណ្ដោះអាសន្ន ដោយ​បិទ​ដំណើរការ​របស់ JScript.dll ជា​បណ្ដោះអាសន្ន។ ដំបូង អ្នក​ត្រូវ​ដំណើរការ​កម្មវិធី command prompt...
របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) មួយ​ក្នុង​ចំណោម​កម្មវិធី​ដទៃ​ទៀត​ដែល​កំពុង​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា។ លក្ខណៈ​ពិសេស​របស់​កម្មវិធី​នេះ គឺ​អ្នក​ប្រើប្រាស់​អាច​បញ្ជូន​ឯកសារ (files) ដែល​មាន​ទំហំ​រហូត​ដល់ ១,៥​GB និង Group Chat អាច​ទទួល​សមាជិក​បាន​យ៉ាង​ច្រើន។ ក្រៅ​ពី​មុខងារ​ខាង​លើ កម្មវិធី Telegram ក៏​មាន​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ ដែល​អ្នក​អាច​មើល​បន្ថែម​នៅ​លើ​វេបសាយ​ផ្លូវការ​របស់​កម្មវិធី​នេះ។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​ការងារ Tech Khmer នឹង​លើក​យក​មក​បង្ហាញ​អ្នក​នៅ​ពេល​នេះ គឺ​ការ​ជួសជុល ឬ​កែប្រែ​ពុម្ព​អក្សរ​ខ្មែរ (Fix Khmer Fonts) នៅ​លើ​កម្មវិធី Telegram សម្រាប់​កុំព្យូទ័រ ពីព្រោះ​កម្មវិធី​មួយ​នេះ​ក៏​អាច​ដំឡើង​នៅ​លើ​កុំព្យូទ័រ​បាន​ផង​ដែរ។ ជាទូទៅ ក្រោយ​ពី​ដំឡើង​កម្មវិធី​នេះ​នៅ​លើ​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ...
iCloud App for Windows 10

iCloud App ជំនាន់​ថ្មី​មាន​នៅ​លើ Windows 10 ហើយ

ក្រុមហ៊ុន Apple ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវិធី iCloud ជំនាន់​ថ្មី​នៅ​លើ​ហាង​របស់​ក្រុមហ៊ុន Microsoft (Microsoft Store) សម្រាប់​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ វីនដូ​១០ (Windows 10) ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​គណនី iCloud របស់​ពួក​គេ​នៅ​លើ Windows 10។ នៅ​ក្នុង​ប្លក់ (blog) របស់​ក្រុមហ៊ុន Microsoft ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា កម្មវិធី iCloud ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន Apple ផ្ទុក និង​អាក់សេស (access) ទៅ​កាន់​ទិន្នន័យ​របស់​ពួក​គេ​ទាំង​នៅ​លើ​ឧបករណ៍​របស់ Microsoft និង​ឧបករណ៍​របស់ Apple។ អ្នក​ប្រើប្រាស់​នឹង​ងាយស្រួល​ក្នុង​ការ​អាក់សេស​ទៅ​កាន់​រូបថត វីដេអូ...
ក្រុមហ៊ុន Microsoft បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ MAC ឈ្មោះ Microsoft Defender Advanced Threat Protection (ATP)។

Microsoft បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​សម្រាប់​កុំព្យូទ័រ MAC

ក្រុមហ៊ុន Microsoft បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ MAC ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ macOS នៅ​ពេល​ថ្មីៗ​នេះ ដូច​នឹង​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ដំណើរការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែរ។ កម្មវិធី​កម្ចាត់​មេរោគ​ដែល​ក្រុមហ៊ុន Microsoft ដាក់​ឲ្យ​ប្រើ​នៅ​លើ Windows 10 ដោយ​មិន​គិត​ថ្លៃ​ឈ្មោះ Windows Defender Advanced Threat Protection (ATP) ត្រូវ​បាន​ក្រុមហ៊ុន​នេះ​ប្ដូរ​ឈ្មោះ​ទៅ​ជា Microsoft Defender Advanced Threat Protection (ATP) សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ MAC។ ក្រុមហ៊ុន​នេះ​បាន​បង្កើត Defender ATP client ជាពិសេស​មួយ​សម្រាប់ MAC ហើយ​វា​អាច​ការពារ​មេរោគ​ជាមួយ​សមត្ថភាព​ស្វែងរក​មេរោគ​ឆាប់​រហ័ស និង​ពេញលេញ។ កម្មវិធី​កម្ចាត់​មេរោគ​នេះ​អាច​ដំណើរការ​លើ​កុំព្យូទ័រ MAC ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ macOS Mojave, macOS High Sierra, ឬ macOS Sierra...
Graphing Mode របស់​កម្មវិធី​គិត​លេខ​របស់​ក្រុមហ៊ុន Microsoft (Calculator) នៅ​លើ Windows 10។

Microsoft គ្រោង​ដាក់​មុខងារ​គូរ​ខ្សែ​កោង​ក្នុង​កម្មវិធី Calculator លើ Windows 10

កម្មវិធី​គិត​លេខ (calculator) នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 នឹង​ត្រូវ​ក្រុមហ៊ុន Microsoft បន្ថែម​មុខងារ​ថ្មី​ដែល​អាច​គូរ ឬ​សង់​ជា​បន្ទាត់ ឬ​ខ្សែ​កោង (graph) បាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ក្រុមហ៊ុន Microsoft កាល​ពី​ដើម​ខែ​មីនា នេះ បាន​ចាប់ផ្ដើម​ធ្វើ​ការ​ពង្រីក​មុខងារ​កម្មវិធី Calculator នៅ​លើ Windows 10 ដោយ​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ (Graphing Mode) ដែល​អាច​គូរ​ជា​ក្រាហ្វ​បាន បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ដាក់​កម្មវិធី Calculator ជា open-source នៅ​លើ GitHub និង​ទទួល​បាន​មិត​យោបល់​ជាង ៣០ ពី​អ្នក​ជួយ​ស្ម័គ្រចិត្ត (contributor) នៅ​លើ GitHub។ Graphing Mode ឬ​មុខងារ​គូរ​ក្រាហ្វ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្កើត​នូវ​ក្រាហ្វ​ផ្អែក​លើ​សមីការ​គណិតវិទ្យា ដែល​ស្រដៀង​គ្នា​នឹង​មុខងារ Plotting Mode នៃ​កម្មវិធី Matlab ដែរ។ មុខងារ​នេះ ត្រូវ​បាន​វិស្វករ​របស់​ក្រុមហ៊ុន Microsoft លោក Dave Grochocki ស្នើ​ឡើ។ លោក​ក៏​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម Windows Calculator ផង​ដែរ។ ទោះ​យ៉ាង​ណា​ក៏ដោយ គេ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ពិតប្រាកដ​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Calculator ដែល​មាន​មុខងារ​អាច​សង់​ខ្សែ​កោង​នេះ​នៅ​ឡើយ​ទេ ខណៈ​ដែល​វា​ត្រូវ​បាន​គេ​សម្គាល់​ថា pre-production នៅ​លើ GitHub។ គោល​បំណង​នៃ​មុខងារ​ថ្មី​នេះ៖ ផ្ដល់​ជា​មូលដ្ឋាន​ដ៏​ល្អ​នៃ​កម្មវិធី​គិត​លេខ​ដែល​អាច​គូរ​ជា​ក្រាហ្វ​បាន​នៅ​លើ Windows គាំទ្រ​គ្រប់​ទម្រង់​សំខាន់ៗ​នៃ​គណិតវិទ្យា​ដូចជា អាច​បង្កើត...
ផ្ទាំង​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Microsoft អំពី​ថ្ងៃ​បញ្ចប់​ការ​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7។

Microsoft ជូន​ដំណឹង​អ្នក​ប្រើ Windows 7 អំពី​ថ្ងៃ​បញ្ចប់​ការ​គាំទ្រ

Microsoft ចាប់ផ្ដើម​បញ្ចេញ​ការ​អាប់ដេត​មួយ (update) ទៅ​កាន់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 (Operating System) ដោយ​ប្រាប់​អំពី​ការ​បញ្ចប់​នូវ​ការ​គាំទ្រ​ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ។ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​ប្រកាស​ថា​នឹង​ឈប់​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០ ហើយ​ខ្លួន​កំពុង​ជូន​ដំណឹង (notification) ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 អំពី​ការ​បញ្ចប់​ការ​គាំទ្រ​នេះ។ ការ​បញ្ចប់​ការ​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 នេះ​មាន​ន័យ​ថា បន្ទាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០ អ្នក​ប្រើប្រាស់ Windows 7 ទាំងអស់​នឹង​លែង​ទទួល​បាន​ការ​អាប់ដេត​ប្រព័ន្ធ​សុវត្ថិភាព (security update) ទៀត​ហើយ ហើយ​ក្រុមហ៊ុន​លើក​ទឹក​ចិត្ត​អ្នក​ប្រើប្រាស់​ទាំងនោះ​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ជំនួស​វិញ ខណៈ​ដែល Windows 10 ត្រូវ​បាន​ដំឡើង​ជាង ៨០០​លាន​ឧបករណ៍។ ក្រុមហ៊ុន Microsoft ប្រកាស​កាល​ពី​ដើម​ខែ​មីនា នេះ​ថា ការ​ជូន​ដំណឹង​អំពី​ការ​កំណត់​ថ្ងៃ​បញ្ចប់​ការ​គាំទ្រ Windows 7 នេះ នឹង​ទៅ​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 ទាំងអស់​រហូត​ដល់​ខែ​មករា ដែល​ជា​ថ្ងៃ​អ្នក​ប្រើប្រាស់ Windows 7 លែង​ទទួល​បាន​ការ​គាំទ្រ។ ក្នុង​សេចក្ដី​ប្រកាស​នោះ​ដែរ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា អ្នក​ប្រើប្រាស់​ក៏​អាច​ជ្រើស​យក​មិន​ទទួល​ការ​ជូន​ដំណឹង​នេះ​ផង​ដែរ ដោយ​គ្រាន់​តែ​ជ្រើស​យក “do not...
Windows+L = Lock computer

Keyboard Shortcuts ៨ អ្នក​ប្រើ Windows 10 មិន​គួរ​រំលង

នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែល​យើង​កំពុង​ប្រើប្រាស់​សព្វថ្ងៃ មាន​អ្នក​ខ្លះ​ពុំ​ទាន់​ដឹង​ពី​តិចនិក​រហ័ស​នៃ​ការ​ប្រើ keyboard shortcuts មួយ​ចំនួន ដើម្បី​ដំណើរការ​នូវ​ឃ្លា​បញ្ជា​ក្នុង​ការ​បើក​កម្មវិធី ឬ Menu ភ្លាមៗ​នៅ​ឡើយ​ទេ។ Keyboard shortcuts ដែល​ពេល​ខ្លះ​សំដៅ​លើ Windows hotkeys គឺ​ជា​ការ​ចុច key ផ្គួប​គ្នា​ចាប់​ពី ២ ដំណាល​គ្នា​ក្នុង​ពេល​តែ​មួយ ក្នុង​គោល​បំណង​ដំណើរការ​កម្មវិធី​ណា​មួយ ឬ Menu ឬ Settings នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ (operating system) ដោយ​មិន​ចាំបាច់​ប្រើ Mouse ចុច​ចូល​តាម​ដំណាក់កាល​ពីរ​បី​តង់​ឡើយ។ ត​ទៅ​នេះ Tech Khmer សូម​លើក​យក​គន្លឹះ​ប្រើប្រាស់ Keyboard shortcuts ចំនួន ៨ នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដូច​ខាង​ក្រោម៖ ១-គ្រាប់​ចុច Windows៖ ចុច​លើ​គ្រាប់​ចុច​នេះ នឹង​បើក ឬ​បិទ​នូវ Start Menu របស់ Windows 10។ ២-គ្រាប់​ចុច Windows+A៖ ដើម្បី​បើក...
Adobe

Update ភ្លាម បើ​មិន​ចង់​ឲ្យ Hackers គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក

ថ្មីៗ​នេះ ក្រុមហ៊ុន Adobe បាន​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​របស់​ខ្លួន​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព (update) កម្មវិធី​ចំនួន​ពីរ ទៅ​កាន់​កំណែ​ចុងក្រោយ ដើម្បី​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហេគឃឺ (Hackers)។ កម្មវិធី​ទាំងពីរ​ដែល​ក្រុមហ៊ុន​នេះ​ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រញាប់ Update នោះ គឺ​កម្មវិធី Adobe Acrobat និង Adobe Acrobat Reader ទាំង​សម្រាប់ Windows និង Mac OS។ សេចក្ដី​ប្រកាស​លើ​វេបសាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!