Facebook Instagram Linkedin Mail Telegram Twitter Youtube
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
ស្វែងរក
22.8 C
Phnom Penh
Wednesday ទី​10 December ឆ្នាំ​2025
Facebook Instagram Linkedin Mail Telegram Twitter Youtube
ចូល
សូម​ស្វាគមន៍​! ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក
ភ្លេច​ពាក្យសម្ងាត់​របស់​អ្នក​? ទទួល​ជំនួយ
ឯកជនភាព
ស្រោចស្រង់​ពាក្យសម្ងាត់
ស្រោចស្រង់​ពាក្យ​សម្ងាត់​របស់​អ្នក
ពាក្យ​សម្ងាត់ នឹង​ត្រូវ​ផ្ញើ​ទៅ​អ្ន​​ក​។
Tech Khmer Tech Khmer
  • ទំព័រដើម
  • ដំណឹង
  • សន្តិសុខឌីជីថល
    • ទូរស័ព្ទ (Smart Phone)
    • កុំព្យូទ័រ (Computer)
    • បណ្ដាញ​សង្គម (Social Media)
    • អុីមែល (Email)
    • ហេគឃីង (Hacking)
    • អុីនធឺណិត (Internet)
    • មេរោគ (Maleware/Virus)
    • ពាក្យ​សម្ងាត់ (Password)
  • ទូរស័ព្ទ
    • Apple
    • Android
    • Windows Phone
    • Wearable
  • កុំព្យូទ័រ
    • Windows
    • Mac
    • Linux
  • ទាញយក
    • Smart Phone
    • Windows
    • Mac
    • Linux
  • អាហារូបករណ៍
  • ការងារ
គេហទំព័រ សន្តិសុខឌីជីថល ៣​ចំណុច​អ្នក​គួរ​ធ្វើ​ភ្លាម បើ​សង្ស័យ​ថា​ត្រូវ​គេ​លួច hack គណនី​ហ្វេសប៊ុក
  • សន្តិសុខឌីជីថល
  • ទូរស័ព្ទ (Smart Phone)
  • បណ្ដាញ​សង្គម (Social Media)
  • ពាក្យ​សម្ងាត់ (Password)
  • អុីនធឺណិត (Internet)

៣​ចំណុច​អ្នក​គួរ​ធ្វើ​ភ្លាម បើ​សង្ស័យ​ថា​ត្រូវ​គេ​លួច hack គណនី​ហ្វេសប៊ុក

នេះ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ការពារ​គណនី​ហ្វេសប៊ុក (Facebook Account) របស់​អ្នក បន្ទាប់​ពី​គណនី​ប្រមាណ ៥០​លាន​គណនី​ហ្វេសប៊ុក​ត្រូវ​បាន​ក្រុម hacker វាយ​ប្រហារ​កាល​ពី​សប្ដាហ៍​មុន​តាម​រយៈ​ចន្លោះ​ប្រហោង​នៃ​មុខងារ View As។

ដោយ
ជុំ រ៉ាស៊ី
-
ថ្ងៃទី​1 October ឆ្នាំ​2018
5100
ចែក​រំលែក
Facebook
Twitter
Pinterest
WhatsApp
Linkedin
Telegram
Email
Print
LINE
    Hacked
    Hacked

    ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ថា គណនី​ហ្វេសប៊ុក (Facebook Account) ប្រមាណ ៥០​លាន​គណនី ត្រូវ​បាន​ហេគឃឺ​ដែល​មិន​ស្គាល់​ឈ្មោះ (unknown hacker) ឬ​ហេគឃឺ​មួយ​ក្រុម (a group of hackers) វាយ​ប្រហារ​តាម​រយៈ​មុខងារ View As។

    ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

    Loading...

    Hacker បាន​ប្រើប្រាស់​ចំណុច​ខ្សោយ​របស់​មុខងារ View As ដើម្បី​លួច​យក Access Token ដែល​ជា key សម្រាប់​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ដោយ​មិន​ចាំបាច់ log in ម្ដង​ទៀត។

    ក្រុម​ជំនាញ​សន្តិសុខ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ស៊ើបអង្កេត​ការ​វាយប្រហារ​នេះ ៣​ថ្ងៃ​មុន​ក្រុម hacker វាយ​ប្រហារ​ដល់ ៥០​លាន​គណនី ប៉ុន្តែ​ពួក​គេ​មិន​អាច​កំណត់​អត្តសញ្ញាណ​នៃ​ក្រុម hacker នោះ​បាន​នៅ​ឡើយ​ទេ។

    ទោះ​យ៉ាង​ណា​ក៏ដោយ ហ្វេសប៊ុក​បាន​ដោះស្រាយ​បញ្ហា​នេះ​ហើយ ដោយ​កំណត់​ឡើង​វិញ​នូវ Access Token របស់​គណនី​ដែល​សង្ស័យ​ថា​រង​ការ​វាយ​ប្រហារ ដែល​បណ្ដាល​ឲ្យ​គណនី​ទាំងនោះ Log out ពី​ហ្វេសប៊ុក​ដោយ​ស្វ័យប្រវត្តិ។

    អាន​អត្ថបទ​ផ្សេង​ទៀត៖

    • ៥០​លាន​គណនី​ហ្វេសប៊ុក​ត្រូវ​បាន​ហេគ (hacked)
    • ទំនួល​ខុស​ត្រូវ និង​ការ​គិត​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត
    • ស្ថិតិ​ប្រើប្រាស់​ទូរស័ព្ទ​នៅ​កម្ពុជា ច្រើន​ជាង​ចំនួន​ប្រជាជន​សរុប

    យ៉ាង​នេះ​ក្ដី អ្នក​ក៏​អាច​ការពារ​គណនី​ហ្វេសប៊ុក​របស់​អ្នក​បន្ថែម​ទៀត ការពារ​មិន​ឲ្យ​​ក្រុម hacker លួច​បាន​ដូច​ខាង​ក្រោម​នេះ៖

    ឆែក​មើល​ឧបករណ៍​ចូល​ប្រើប្រាស់​គណនី​របស់​អ្នក (Devices Audit)

    ដើម្បី​កំណត់​ថា​តើ​មាន​នរណា​ម្នាក់​បាន​ចូល​ប្រើប្រាស់​គណនី​របស់​អ្នក​ដែរ​ឬ​អត់ នេះ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ពិនិត្យ​មើល​រាល់​ឧបករណ៍​ដែល​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក។ ប្រសិន​បើ​ជា​អ្នក​រក​ឃើញ​ឧបករណ៍​ណា​ដែល​ប្លែក នោះ​អ្នក​ត្រូវ​លុប​វា​ចេញ​ពី​ឧបករណ៍​របស់​អ្នកភ្លាម។ ចុច​ត្រង់​នេះ​ដើម្បី​មើល​របៀប​ឆែក​ឧបករណ៍​ដែល​ចូល​ប្រើប្រាស់​គណនី​ហ្វេស៊បុក។

    របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។
    របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

    ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ថ្មី (Change Password)

    Facebook បាន​និយាយ​ថា ពួក​គេ​បាន​ជួសជុល​ចំណុច​ដែល​ក្រុម hacker បាន​វាយ​ប្រហារ​រួច​ហើយ ដូច្នេះ​អ្នក​ដែល​សង្ស័យ​ថា​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​គណនី ៥០​លាន​គណនី​នោះ មិន​ចាំបាច់​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ទេ។ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ដើម្បី​សុវត្ថិភាព Tech Khmer លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ថ្មី​ទៅ​ល្អ​ជាង។ ចុច​ត្រង់​នេះ​ដើម្បី​អាន​ពី​របៀប​បង្កើត​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់។

    ពាក្យ​សម្ងាត់ (Password)។
    ពាក្យ​សម្ងាត់ (Password)។

    ដំណើរការ​មុខងារ​​ការពារ​ពីរ​ជាន់ (Two-factor Authentication)

    Facebook មាន​មុខងារ​មួយ​ដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក នោះ​គឺ​ការ​ការពារ​ពីរ​ជាន់ (Two-factor authentication)។ មុខងារ​នេះ នឹង​ផ្ញើ​សារ​ទៅ​កាន់​ទូរស័ព្ទ​របស់​អ្នក (ប្រសិន​បើ​អ្នក​ដាក់​លេខ​ទូរស័ព្ទ) នូវ​លេខ​កូដ ៦​ខ្ទង់ ឬ​ក៏​តាម​រយៈ​ការ​បង្កើត​លេខ​កូដ​ពី​កម្មវិធី​កំណត់ Two-factor ផ្សេង​ទៀត (ប្រសិន​បើ​អ្នក​ប្រើ​កម្មវិធី​កំណត់ Two-factor)។ ដូច្នេះ ទោះបីជា​អ្នក​ផ្សេង​ស្គាល់ username និង​ពាក្យ​សម្ងាត់ (password) របស់​អ្នក​ក៏ដោយ ក៏​ពួក​គេ​មិន​អាច​ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក​របស់​អ្នក​បាន​ដែរ ប្រសិន​បើ​គ្មាន​លេខ​កូដ​ដែល​ផ្ញើ​ទៅ​កាន់​ទូរស័ព្ទ ឬ​លេខ​កូដ​បង្កើត​ដោយ​កម្មវិធី Two-factor ដែល​ភ្ជាប់​ជាមួយ​គណនី​ហ្វេសប៊ុក​របស់​អ្នក។ Tech Khmer លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​កំណត់​មុខងារ​នេះ ដើម្បី​ជៀស​ផុត​ពី​ការ hack។ ចុច​ត្រង់​នេះ​ដើម្បី​មើល​របៀប​កំណត់​ការ​ការពារ​ពីរ​ជាន់ ឬ​ហៅ​ថា​ចាក់​សោ​ពីរ​ជាន់ (Two-factor authentication)។

    បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។
    បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

    សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

    កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

    Comments

    • ស្លាក
    • 2fa
    • authy
    • facebook
    • Facebook Account
    • security
    • two-factor
    • គណនី​ហ្វេសប៊ុក
    • សុវត្ថិភាព​ពីរ​ជាន់
    • សុវត្ថិភាព​ហ្វេសប៊ុក
    ចែក​រំលែក
    Facebook
    Twitter
    Pinterest
    WhatsApp
    Linkedin
    Telegram
    Email
    Print
    LINE
      ជុំ រ៉ាស៊ី
      ជុំ រ៉ាស៊ី
      លោក ជុំ រ៉ាស៊ី គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា។ គាត់​ចូលចិត្ត​បច្ចេកវិទ្យា ដូច្នេះ​គាត់​សិក្សា​ពី​វា និង​ចែក​រំលែក​គ្រប់​យ៉ាង​ពី​វា​ទៅ​កាន់​មនុស្ស​ទូទៅ។ គាត់​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​នឹង​ក្លាយ​ជា​ដើមទុន​ចំណេះដឹង​សម្រាប់​សិស្ស​ដែល​ចង់​ចាប់​យក​ជំនាញ​បច្ចេកវិទ្យា និង​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​របស់​និស្សិត​ផ្នែក​បច្ចេកវិទ្យា ព្រម​ទាំង​ជា​ចំណេះដឹង​ទូទៅ​ដល់​មនុស្ស​សាមញ្ញ​ផង​ដែរ។ ម្នាក់​បន្តិច នោះ​នឹង​បាន​ច្រើន!
      Facebook Mail Skype Telegram

      អត្ថបទ​​ទាក់ទងអត្ថបទ​ផ្សេង​ទៀត​ពី​អ្នកនិពន្ធ

      Lock Facebook Profile ធ្វើ​អី? ដើម្បី​អ្វី? ជំពាក់​លុយ​គេ​មែន? មាន​ពិរុទ្ធ​មែន? ឬ​មាន​រឿង​លាក់បាំង​មែន?

      ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Lock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

      Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

      Techkhmer.net

      ផ្សាយ​ពាណិជ្ជកម្ម

      អត្ថបទ​ថ្មីៗ

      ក្រុមហ៊ុន Google បោះទុន​វិនិយោគ ១​ពាន់​លាន​ដុល្លារ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ថៃ

      ថ្ងៃទី​26 January ឆ្នាំ​2025

      កម្មវិធី​ឈែត CoolApp បង្កើត​ដោយ​កូន​ខ្មែរ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ

      ថ្ងៃទី​21 June ឆ្នាំ​2024

      គន្លឹះ ៧ ជួយ​កុំ​ឱ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រដូវ​ក្ដៅ​ខ្លាំង​នេះ

      ថ្ងៃទី​24 April ឆ្នាំ​2024

      ត្រៀម​ចូលរួម​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ហើយ​ឬ​នៅ?

      ថ្ងៃទី​8 March ឆ្នាំ​2024

      ស្កែន QR Code ញឹកញាប់ តើ​ដឹង​ពី​ការ​ឆបោក​តាមរយៈ QR Code ឬ​អត់ (QR Phishing/Quishing)?

      ថ្ងៃទី​3 February ឆ្នាំ​2024
      Loading...

      អត្ថបទ​សម្រាំង

      ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

      ថ្ងៃទី​29 August ឆ្នាំ​2019
      ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

      របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

      ថ្ងៃទី​16 August ឆ្នាំ​2019
      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

      ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

      ថ្ងៃទី​28 July ឆ្នាំ​2019

      អត្ថបទ​ពេញ​និយម

      នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

      Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

      ថ្ងៃទី​2 March ឆ្នាំ​2018
      រូប​ទី​១ កម្មវិធី​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត។

      វចនានុក្រម​ខ្មែរ​របស់​សម្ដេច​សង្ឃ ជួន ណាត សម្រាប់​ទូរស័ព្ទ​និង​កុំព្យូទ័រ

      ថ្ងៃទី​9 October ឆ្នាំ​2017
      របៀប​កែ​ពុម្ព​អក្សរ ​ខ្មែរ​លើ Telegram សម្រាប់​កុំព្យូទ័រ​ប្រើ Windows

      របៀប​កែ​ពុម្ព​អក្សរ​ខ្មែរ​តូច​លើ Telegram សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ

      ថ្ងៃទី​17 December ឆ្នាំ​2019

      ប្រភេទ​ពេញ​និយម

      • ដំណឹង233
      • សន្តិសុខឌីជីថល127
      • បណ្ដាញ​សង្គម (Social Media)86
      • ទូរស័ព្ទ84
      • Apple59
      • Android57
      • ហេគឃីង (Hacking)46
      • អុីនធឺណិត (Internet)44
      • ទូរស័ព្ទ (Smart Phone)40
      Tech Khmer
      អំពី​គេហទំព័រ
      Tech khmer ​គេហទំព័រ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា គន្លឹះ​សំខាន់ៗ​ទាក់ទង​នឹង​សុវត្ថិភាព​ប្រើប្រាស់​កុំព្យូទ័រ ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone)។ អាន​បន្ថែម...
      ទាក់ទង​មក​យើង:
      តាម​យើង
      Facebook Instagram Linkedin Mail Telegram Twitter Youtube
      • ការងារ
      • អំពី​យើង
      • ទាក់ទង​យើង​ខ្ញុំ
      • ឯកជនភាព
      • លក្ខខណ្ឌ​ប្រើប្រាស់

      រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ២០១៧ TECH KHMER | អភិវឌ្ឍន៍ ICT Consulting & Solution

      error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!
      រឿង​រ៉ាវ​ជា​ច្រើន​ទៀត
      សកម្មភាព​បើក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។

      រដ្ឋមន្ត្រី​វៀតណាម​ចង់​បង្កើត​បណ្ដាញ​សង្គម​និង​ប្រព័ន្ធ​ស្វែងរក​ផ្ទាល់​ខ្លួន

       ឫទ្ធិស័ក្តិ - ថ្ងៃទី​17 July ឆ្នាំ​2019
      Google Doodle ដាក់​ទង់ជាតិ​កម្ពុជា ដើម្បី​ចូលរួម​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

      Google និង Facebook អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា

       ឫទ្ធិស័ក្តិ - ថ្ងៃទី​9 November ឆ្នាំ​2017